ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ » ផ្ទុះ​ម៉ាស៊ីន​កែច្នៃ​កំទេច​ក្រណាត់​រោងចក្រ ផ្អើល​ពេញ​ក្រុង​ស្វាយរៀង

ផ្ទុះ​ម៉ាស៊ីន​កែច្នៃ​កំទេច​ក្រណាត់​រោងចក្រ ផ្អើល​ពេញ​ក្រុង​ស្វាយរៀង

(ស្វាយរៀង)៖ នៅ​រសៀល​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅ​ភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

នៅ​មុនពេល​កើតហេតុ ក្រណាត់​ជាប់​ក្នុង​ម៉ាស៊ីន​មិន​ដំណើរការ ហើយ​មួយសន្ទុះ​ក្រោយមក ឆ្លង​ចរន្ត​បែក​ផ្កាភ្លើង​ឆាបឆេះ​តែម្តង។ ក្រោយមក​ដោយ​សភាពការណ៍​មិនអាច​គ្រប់គ្រង​បាន ក៏​រត់​ចេញមកក្រៅ​ហៅ​គេឯង​ជួយ និង​ទូរស័ព្ទ​ដើម្បី​សុំ​ជួយ​អន្តរាគមន៍ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ២គ្រឿង ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន។

ម្ចាស់ផ្ទះ​ត្រូវ​ភ្លើង​ឆាបឆេះ​នេះ​មានឈ្មោះ យ៉ាន់ សា​ម៉េ​ត អាយុ៤៣ឆ្នាំ មាន​ទីលំនៅ​ភូមិ-ឃុំ កើតហេតុ​ខាងលើ ហើយ​ផ្ទះ​ដែល​ឆេះ​ជា​កន្លែង​កែច្នៃ​កំទេច​ក្រណាត់​រោងចក្រ យកមក​កែច្នៃ​ធ្វើ​ខ្នើយ​លក់។ ទំហំ​ការខូចខាត​យើង​ពុំទាន់​បានដឹង​នោះទេ។

នេះ​សំណាង​ហើយ ដែល​បាន​សមត្ថកិច្ច​អាវុធហត្ថ និង​នគរបាល​មកជួយ​អន្តរាគមន៍​ទាន់ពេល កុំ​អី​មិនដឹងថា ត្រូវ​ឆាបឆេះ​រាលដាល​ដល់ផ្ទះ​អ្នកស្រុក​នោះទេ។
បើ​យោងតាម​លោក ញឹម សាំ ចៅសង្កាត់​ចេក បាន​ប្រាប់​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​ឆេះ​នេះ​ពិតប្រាកដ​មែន គឺ​ឆេះ​ក្រណាត់ និង​ម៉ាស៊ីន​អស់៣-៤គ្រឿង ហើយ​ភ្លើង​បាន​រលត់​ទាំងស្រុង​ហើយ ដោយបាន​រថយន្ត​ពន្លត់​អគ្គិភ័យ២គ្រឿង របស់​សមត្ថកិច្ច​ជួយ​បាញ់​ទឹក​ពន្លត់៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya