ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ព្រះសីហនុ បន្លំ​ប្រើ និង​ស៊ី​ឈ្មោះ​អ្នកដទៃ​ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ និង​ប្រើ​បរិញ្ញាបត្រ​សេះ​ហោះ រហូត​បាន​ឡើង​ប្រធាន​មន្ទីរ កំពុង​ប្រឹង​ពុករលួយ?​  ||     លោក ភេ​ម សុខុន នាយ​សង្កាត់​ជលផល​បាកាន ចាត់ចែង​ឲ្យ​ឈ្មោះ គុយ តាំង​លី ប្រមូល​ប្រយោជន៍ ពីបទ​ល្មើស​នេសាទ តាម​ទំនើងចិត្ត នៅ​ពោធិ៍សាត់?​  ||     ការ​ឈួ​ស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ស្រុក​កំពង់លែង មិនមាន​ការទប់ស្កាត់​ដោយមាន​ការឃុបឃិត​គ្នា​ពី​មន្ត្រី​មានអំណាច​និង​ក្រុម​ឈ្មួញ នៅ​កំពង់ឆ្នាំង​  ||     រឿងអាស្រូវ លោក សោម សាវ៉ាត ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេ​ត្ព​ព្រះសីហនុ ត្រូវបាន​ទម្លាយ?​  ||     លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ និង​នេសាទ​ខេត្តកំពង់ឆ្នាំង ស្រណុក​ពេក​ដេក​ភ្លេច​មើល​ព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​កន្លែង​កំពុង​ទទួលរង​នូវ​ការបាត់បង់​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​ម្តាយកូន២នាក់ រឿង​ក្លែងបន្លំ​ឯកសារ​សាធារណៈ

ឃាត់ខ្លួន​ម្តាយកូន២នាក់ រឿង​ក្លែងបន្លំ​ឯកសារ​សាធារណៈ

កំពង់ស្ពឺៈ នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម បូរ៉ា ស្នងការរង​នគរបាល​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ក្រោម​ការសម្របសម្រួល​ដោយ​លោក អ៊ូ ផាត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី១.ឈ្មោះ ញឹ​ល គឹម​ស្រ៊ុន ភេទ​ស្រី អាយុ៤៣ឆ្នាំ (ម្តាយ) និង​ទី២.ឈ្មោះ ណាំ ប៊ុនហេង ភេទ​ប្រុស អាយុ១៧ឆ្នាំ (ត្រូវជា​កូន)។ ម្តាយកូន​ទាំង២នាក់​នេះ រស់នៅ​ភូមិ​ផ្សារ​ព្រៃ​ផ្តៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

ជាមួយនឹង​ការឃាត់ខ្លួន​នេះដែរ សមត្ថកិច្ច​បាន​ដកហូត​ម៉ាស៊ីន​ព្រី​ន១គ្រឿង, CPU ១គ្រឿង, ម៉ូនីទ័រ១គ្រឿង, ម៉ាស៊ីន​ស្កេ​ន១គ្រឿង, ម៉ាស៊ីន​អ៊ុតកាត១គ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់​ខាងលើ សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន រង់ចាំ​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya