ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញ​ឈើ២នាក់ ឈ្មោះ កែវ សុធា (ហៅ​មាន)សហការ​ជាមួយ លោក​ជិប តា​រ៉ា(ហៅ​តូង) និង​មាន​មេការ​ម្នាក់​គ្រប់​គ្រង់​ចាប់​ចែង​រាល់​ជំនួញ​ឈើ​ខុសច្បាប់​​  ||     ឡាន​ដឹកឈើ៣០ទៅ៥០គ្រឿង​របស់​ណុប ណាក់ ជា​មន្ត្រី​ប៉េអឹម​ឆ្លងកាត់​ខេត្តរតនគិរី​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ស​ម​ត្ថ​កិច្ច​ខ្ជិល​បង្ក្រាប?​  ||     ជនខិលខូច​លួច​ដាក់រ​បាំងបិត​ផ្ចិត​មាត់​ព្រែក ក្បែរ​វត្ត​ដូន​វៀត​នៅ​រដូវ​បិទ​នេសាទ​ដែល​ត្រី​កំពុង​ធ្វើ​ចរាចរណ៍​រក​កន្លែង​ពង​កូន​  ||     សកម្មភាព​កាប់​ទន្ទ្រាន​និង​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​ដែលជា​ជំរក​សត្វ​ស្លាប កើនឡើង​កាន់តែខ្លាំង លោក សោម ភិ​រុណ គ្មាន​បង្ក្រាប​សោះ?​  ||     លោក​វុ​ធ ល្បី​នាំ​ឈើ​ទៅ​វៀតណាម​តាម​ច្រករបៀង១១៥ សមត្ថកិច្ច​មិន​បង្ក្រាប ?​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ប្រមូល​ផ្តុំគ្នា​បិទផ្លូវ ដើម្បី​តវ៉ា​ឲ្យ​សមត្ថកិច្ច​និង​អជ្ញាធរ​ដែនដី​ជួយ​ដោះស្រាយ

ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ​ប្រមូល​ផ្តុំគ្នា​បិទផ្លូវ ដើម្បី​តវ៉ា​ឲ្យ​សមត្ថកិច្ច​និង​អជ្ញាធរ​ដែនដី​ជួយ​ដោះស្រាយ

ខេត្តកំពត ៖ នៅ​ថ្ងៃ១២មករា ឆ្នាំ២០១៨នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ច្រើន​គ្រួសារ រស់នៅ​ភូមិ​ត្រ​ពាំ​ព្រិត សង្កាត់​កំពង់បាយ​ខាងជើង ក្នុង​ក្រុង​កំពត បាន​ប្រមូល​ផ្តុំគ្នា​បិតផ្លូវ​ដើម្បី​តវ៉ា ឲ្យ​សមត្ថកិច្ច​និង​អជ្ញាធរ​ដែនដី​ជួយ​ដោះស្រាយ បញ្ហា​ដែលថា​មាន ការសាងសង់​សំណង់ផ្ទះ​មួយកន្លែង ដែល​ពលរដ្ឋ​អះអាងថា​សង់​ប៉ះពាល់​លើដី​ផ្លូវ​សាធារណៈ ធ្វើ​ឲ្យ​ពួកគាត់​ពិបាកធ្វើ​ដំណើរ​ចេញ.ចូល​ផ្ទះ។

ក្រុម​អ្នករាយការណ៍​ព័​ត៍​មាន​ដែល​ដកស្រង់​ប្រភពពី​ភាគី​ខាង​ម្ចាស់​សំណង់​ថា ការសាងសង់​នេះ​ធ្វើឡើង​តាម​ការអនុញ្ញាត​ពី​ផ្នែក​ជំនាញ ប៉ុន្តែ​ភាគី​ខាង​ពលរដ្ឋ​អះអាងថា សំណង់​នេះ​សង់​លើស​ប៉ះពាល់​ដី​ផ្លូវ ទើប​មានប្រតិកម្ម​ពី​ពលរដ្ឋ​ដែល​នៅក្បែរ​ខាង។ ករណីនេះ​សមត្ថកិច្ច​គ្រប់ផ្នែក​ពាក់​ព​ន្ធ័​កំពុង​សម្រួល​ដោះស្រាយ​តាម​និតិ​វិធី៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya