ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ករណី​គ្រឿងញៀន សរុប៦នាក់ មន្ដ្រីនគរបាល​រងរ​បួស ក្រោយ​ការបាញ់​តដៃ​ពី​ក្រុម​គ្រឿងញៀន

បង្ក្រាប​ករណី​គ្រឿងញៀន សរុប៦នាក់ មន្ដ្រីនគរបាល​រងរ​បួស ក្រោយ​ការបាញ់​តដៃ​ពី​ក្រុម​គ្រឿងញៀន

(កំពង់ចាម)៖ នៅ​រសៀល​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ អំពី​ដំណើរការ​នៃប្រតិបត្តិ​ការ​យ៉ាង​ដូច្នេះ​ថា ថ្ងៃទី០៩ ខែមករា នៅ​ចំណុច​ភូមិ​ដី​លើ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ កម្លាំង​ជំនាញ​ចុះ​ធ្វើ​រដ្ឋបាល​ចំហរ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ឃាត់ខ្លួន​ជនសង្ស័យ០២នាក់ ឈ្មោះ ម៉ាន រ៉​សាត អាយុ៣៩ឆ្នាំ និង​ឈ្មោះ ម៉ាត់ រ៉​សាត អាយុ៣៩ឆ្នាំ ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន០៥កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង ម៉ូតូ០២គ្រឿង ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ចំនួន០១គ្រឿង និង​ឧបករណ៍​សេព​មួយ​សម្រាប់។

ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​គ្រឿងញៀន នៅពេល​ធ្វើ​រដ្ឋបាល​ចំហរ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ដោយ​ឃាត់​បាន​ជនសង្ស័យ២នាក់ នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ក្រោយមក​បាន​បន្ដ​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក៤នាក់ នៅ​ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ។ ប្រតិបត្តិការ​មួយ​នេះ មាន​មន្ដ្រីនគរបាល​បានទទួល​គ្រោះថ្នាក់ និង​របួស និង​មាន​ការបាញ់​តបត​រវាង​កម្លាំង​នគរបាល និង​ក្រុម​ជនសង្ស័យ ខណៈដែល​បង្ក្រាប​ក្រុម​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​ផងដែរ។

កម្លាំង​នគរបាល​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ និង​បន្ត​កិច្ចប្រតិបត្តិការ ដោយមាន​ការសម្របសម្រួល​ពី លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម សហការ​ជាមួយ​នគរបាល​ខេត្តក្រចេះ ដើម្បី​បន្ត​កិច្ចប្រតិបត្តិការ​លុះ​មកដល់​ថ្ងៃទី១១ ខែមករា​ម្សិលមិញ នៅ​ចំណុច​ភូមិ​ហាន់ជ័យ​ទី៤ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង បានធ្វើការ​ឃាត់ខ្លួន​ស​ង្ស័​យ​ចំនួន០៤នាក់​ទៀត។

ជនសង្ស័យ​ទី១៖ឈ្មោះ ទិ​ត សេងហុង ហៅ​ពេជ្រ អាយុ៣១ឆ្នាំ, ទី២៖ឈ្មោះ ទិ​ត ចាន់​ភ័​ក្រ អាយុ២១ឆ្នាំ, ទី៣៖ឈ្មោះ ថូ ចាន់​ប៉េង អាយុ៣១ រស់នៅ​ភូមិ​ហាន់ជ័យ​ទី៤ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង និង​ទី៤៖ឈ្មោះ កៃ ហឺត អាយុ២១ឆ្នាំ នៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ ដោយ​ក្នុងនោះ​ដកហូត​បាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន០២កញ្ចប់​ធំ ម៉ូតូ​ចំនួន០២គ្រឿង ទូរស័ព្ទ១០គ្រឿង ដាវ០២ដើម ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច០១គ្រឿង ឧបករណ៍​សេព​មួយ​សម្រាប់  ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya