ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ស្មៀនឃុំ​សំបូរ អាង​អំណាច​ប្រាក់​និង​បងប្រុស​ជា​អនុប្រធាន​បក្ស លួច​ក្លែង​ឯកសារ​យកឈ្មោះ​អ្នក​ដ៏​ទៃ ទៅ​ឈរឈ្មោះ​តំណាងរាស្ដ្រ?​  ||     លោក ញឹ​ប ស្រ៊ន ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​នៅ​តាកែវ?​  ||     ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពត មាន​ភាពមិនប្រក្រតី បក្ខពួកនិយម ?​  ||     រដ្ឋបាល​ស្រុក​កំពង់លែង មិន​ហ៊ាន​ចេញមុខ​ឆ្លើយបំភ្លឺ​ឲ្យ​មហាជន​បានដឹង​នោះទេ ជុំវិញ​ករណី​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ដែល​ទទួលរង​នូវ​ការបាត់បង់​ទាំងស្រុង​ពី​សំណាក់​អស់លោក​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​យក​ចែកគ្នា​ធ្វើជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​តែ​សព្វថ្ងៃ​ដី​នោះ​លិច​ទឹក​អស់ហើយ​រំលឹក​ឡើងវិញ​  ||     លោក សយ សូ​ណា និង​លោក កែប កត់ បើក​អោយ មេ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មោះ ស៊ី នឿន កែនពល​រដ្ឋ​កាប់​ឈើ​នៅ​ភូមិ​ភិ ស្រុក​អូរ​យ៉ា​ដាវ និង ស្រុក​អណ្តូង​មាស ទំលាក់​ទឹក​ឆ្លងទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ?​  ||   

» ព័ត៌មានជាតិ » អ្នកគ្រូ​ពេទ្យ​ថៃ​ម្នាក់ ត្រូវ​ចាប់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន

អ្នកគ្រូ​ពេទ្យ​ថៃ​ម្នាក់ ត្រូវ​ចាប់ខ្លួន​ពីបទ​ជួញដូរ​គ្រឿងញៀន

ប្រទេស​ថៃ ៖ យោងតាម​របាយការណ៍​ពី​ប្រទេស​ថៃ​ដែល​យើង​ទទួលបាន​គឺ​ការចាប់ខ្លួន​នេះ បាន​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុច​ទីតាំង​ឈរជើង​របស់​សមត្ថកិច្ច​មួយកន្លែង ក្នុងស្រុក​ម៉ែ​តាំ ខេត្ត​ផាក់​យ៉ៅ​ដែល​ទីតាំង​ប៉ុស្តិ៍​នេះ​បាន​ឈរជើង​ដើម្បី​ត្រួតពិនិត្យ​ទៅលើ​យានយន្ត​គ្រប់​ប្រភេទ។នៅពេលនោះ​ផងដែរ​ក៏មាន​អ្នកគ្រូ​ពេទ្យ​ម្នាក់ បាន​បើករថយន្ត​ឆ្លងកាត់​បន្ទាប់ពី​កំលាំង​បាន​ត្រួតបិនិត្យ​រួចមក ឃើញថា​នៅ​គូទ​រថយន្ត​ផ្នែក​ខាងក្រោយ​មាន​កាបូបស្ពាយ​ចំនួន៣ដែល​នៅ​ក្នុងនោះ​មាន​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា សរុប​ចំនួន ៣៨០ ០០០ គ្រាប់ ទើប​កំលាំង​បាន​ឃាត់ខ្លួន​ដើម្បី​នាំយកទៅ​សាកសួរ​បន្ត ។

ស្ត្រី​ម្នាក់​ដែលមាន​នាទី​ជា​គ្រូពេទ្យ នៅក្នុង​មណ្ឌល​សុខភាព​មួយកន្លែង ក្នុង​ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ​ត្រូវបាន​កំលាំង​តម្រួត​ដែល​ឈរជើង​ត្រួតពិនិត្យ​យានយន្ត​ធ្វើការ​ចាប់ខ្លួន​ខណៈដែល​អ្នកគ្រូ​ពេទ្យ​ដ៏​ស្រស់​សង្ហារ​នេះ​កំពុង​បើកបរ​រថយន្ត​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ ដោយមាន​ផ្ទុក​នូវ​សារធាតុ​ញៀន​រាប់សែន​គ្រាប់ នៅក្នុង​រថយន្ត​ផង ។

ក្រោយពី​ទទួលបាន​ចម្លើយសារភាព​រួចមក​សមត្ថកិច្ច​ថៃ​បាន​ទាក់ទង​ទៅតាម​ស្ថានីយ៍ ដើម្បី​ចាប់ខ្លួន​មិត្ត​ប្រុស​របស់​អ្នកគ្រូ​ពេទ្យ​ម្នាក់​មកទៀត​ដែល​កំពុងធ្វើដំណើរ​តាម​រថយន្តក្រុង​ទៅកាន់​ទីក្រុង​បាងកក​ដោយ​ឃាត់ខ្លួន​នៅក្នុង​ខេត្ត ឡាំ​ប៉ាង​ស្រុក​ង៉ាវ ដោយ​ផែនការ​ចែកចាយ​ថ្នាំញៀន​លើក​នេះ​គឺ​ចេញពី​ខេត្ត​ឈៀង​រ៉ា​យ ឆ្ពោះទៅកាន់ ខេត្ត​ព្រែ​ខេត្ត​ត្រាត គឺមាន​មុខព្រួញ​ចំនួន២គឺ ទី១គឺ​រូប​អ្នកគ្រូ​ផ្ទាល់​តែម្តង​ដែល​បានធ្វើ​ដំណើរ​មក​សម្រាក​នៅក្នុង​សណ្ឋាគារ​មួយកន្លែង ក្នុង​ខេត្ត​ឈៀង​រ៉ា​យ ជាមួយនឹង​មិត្ត​ប្រុស​របស់​នាង ដោយ​ដឹក​ថ្នាំញៀន​ចំនួន ៣៨០ ០០០ គ្រាប់ ។ ឯមុខ​សញ្ញា​ទី២ គឺជា​មនុស្ស​ប្រុស ដោយ​គេ​បាន​ប្រើប្រាស់​រថយន្ត​ម៉ាក​នីសា​ន់ ណា​វ៉ា​រ៉ា គឺ​នៅក្នុង​រថយន្ត​នោះ​មាន​ថ្នាំញៀន ប្រភេទ​យ៉ាម៉ា​សរុប​ចំនួន ៤២០ ០០០ គ្រាប់ បើ​សរុប​ទាំងពីរ​មុខព្រួញ​នេះ មាន​ថ្នាំ​ចំនួន ៨០០ ០០០ គ្រាប់ ។

បច្ចុប្បន្ន​តម្រួត​ថៃ​កំពុង​បោះដៃ ទំនាក់ទំនង​ទៅគ្រប់​ស្ថានីយ៍ ដើម្បី​ឃ្លាំមើល​រថយន្ត​ប្រភេទ​ខាងលើ ក្នុងការ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ដោយឡែក​អ្នកគ្រូ​ពេទ្យត្រូវបាន​កំលាំង​ជំនាញ បញ្ជូន​ទៅកាន់​តុលាការ​ហើយ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya