ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញ​ឈើ២នាក់ ឈ្មោះ កែវ សុធា (ហៅ​មាន)សហការ​ជាមួយ លោក​ជិប តា​រ៉ា(ហៅ​តូង) និង​មាន​មេការ​ម្នាក់​គ្រប់​គ្រង់​ចាប់​ចែង​រាល់​ជំនួញ​ឈើ​ខុសច្បាប់​​  ||     ឡាន​ដឹកឈើ៣០ទៅ៥០គ្រឿង​របស់​ណុប ណាក់ ជា​មន្ត្រី​ប៉េអឹម​ឆ្លងកាត់​ខេត្តរតនគិរី​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ស​ម​ត្ថ​កិច្ច​ខ្ជិល​បង្ក្រាប?​  ||     ជនខិលខូច​លួច​ដាក់រ​បាំងបិត​ផ្ចិត​មាត់​ព្រែក ក្បែរ​វត្ត​ដូន​វៀត​នៅ​រដូវ​បិទ​នេសាទ​ដែល​ត្រី​កំពុង​ធ្វើ​ចរាចរណ៍​រក​កន្លែង​ពង​កូន​  ||     សកម្មភាព​កាប់​ទន្ទ្រាន​និង​ឈូសឆាយ​រំលោភ​យក​ដីព្រៃ​ដែលជា​ជំរក​សត្វ​ស្លាប កើនឡើង​កាន់តែខ្លាំង លោក សោម ភិ​រុណ គ្មាន​បង្ក្រាប​សោះ?​  ||     លោក​វុ​ធ ល្បី​នាំ​ឈើ​ទៅ​វៀតណាម​តាម​ច្រករបៀង១១៥ សមត្ថកិច្ច​មិន​បង្ក្រាប ?​  ||   

» ព័ត៌មានជាតិ » ភ្នំពេញ-ព្រះសីហនុ នឹង​លេចចេញ​ជា​រូបរាង​នាពេល​ខាងមុខនេះ

ភ្នំពេញ-ព្រះសីហនុ នឹង​លេចចេញ​ជា​រូបរាង​នាពេល​ខាងមុខនេះ

ភ្នំពេញ ៖ កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨ នា​វិមាន​សន្តិភាព ដោយ​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ខេត្ត​ព្រះសីហនុ ជាមួយ​សម​ភាគី​ចិន តំណាង​ដោយ​លោក Liu Qitao ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន។

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ដែល​គ្រោង​នឹង​សាងសង់ មាន​ប្រវែង ១៩០,៦៣គម ទទឹង២៤ម សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ជា​ទម្រង់ BOT។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី ផេ​ករ​បស់ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឲ្យ​ដឹង​នៅ​ប៉ុន្មាន​ម៉ោង​មុននេះ។

គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹងត្រូវ​សាងសង់​ដោយ​វិនិយោគិន​ចិន តាម​រូបភាព​វិនិយោគ សាងសង់​ធ្វើ​អាជីវកម្ម-ផ្ទេរ (BOT) ជា​ផ្លូវ ០៤គន្លង មាន​ប្រវែង​សរុប ១៩០,៦៣ គីឡូម៉ែត្រ ចេញពី​ភ្នំពេញ រហូតដល់​ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ថ្មី​ទាំងស្រុង តួ​ផ្លូវ​មាន​ទទឹង ២៤ម៉ែត្រ ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់សម្រាក មាន​របង​បាំង​សងខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត។

ក្រោយ​សាងសង់​រួច ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក រាជធានី​ភ្នំពេញ-ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​ខ្លី កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ការ​កក​ស្ទៈ សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​កាន់តែ​ប្រសើរ។ លើសពីនេះ​ទៀត ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ ដែល​មិនអាច​កាត់ថ្លៃ​បាន ពី​ការអភិវឌ្ឍន៍​ច្រករបៀង​ភ្នំពេញ-ខេត្ត​ព្រះសីហនុ ៕

 

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya