ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រកាស​តែងតាំង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី ភ្នំពេញ លោក​កែប ជុតិមា​ចេញទៅ​ធ្វើ ​តំណាងរាស្ត្រ លោកប៉ា សុជាតិ​វង្ស​ចូល​ជំនួស ​

ប្រកាស​តែងតាំង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី ភ្នំពេញ លោក​កែប ជុតិមា​ចេញទៅ​ធ្វើ ​តំណាងរាស្ត្រ លោកប៉ា សុជាតិ​វង្ស​ចូល​ជំនួស ​

ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​០៧ វិច្ឆិកា ​បានធ្វើ​ពិធី​ប្រកាស​តែងតាំង​មួយ ក្នុងនោះ លោក​កែប ជុតិមា​ដែលជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី ភ្នំពេញ ត្រូវបាន​ចាកចេញ​ទៅធ្វើ​តំណាងរាស្ត្រ​នៅ​រាជធានី​ភ្នំពេញ ហើយ​លោកប៉ា សុជាតិ​វង្ស
​ត្រូវបាន​ចូល​ជំនួស​។​
​លោក កែប ជុតិមា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ដែល ត្រូវ​ចាកចេញ​ក្នុងឱកាស​នោះបាន​លើកឡើង​ពី​ការងារ​យ៉ាងច្រើន​ក្នុងការ បំរើ​បក្ស​និង​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​១០​ឆ្នាំ​ពោលគឺ​តាំងពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៣ ដោយ​ក្នុង​រយៈពេល​ដែល​លោក​កាន់​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន កម្ពុជា​រាជធានី​ភ្នំពេញ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​តែង​ទទួលបាន ប្រជាប្រិយភាព​និង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ជានិច្ច​។​
​ដោយឡែក សំរាប់​លោកប៉ា សុជាតិ​វង្ស​ដែល​ត្រូវបានតែងតាំង​ជំនួស​តំណែង​នេះ​ក៏បាន​លើកឡើង​ពី​ការ ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា នឹងត្រូវ​ធ្វើយ៉ាងណា​អោយ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ទទួល បាន​ប្រជាប្រិយភាព​និង​មាន​ភាពរឹងមាំ ដោយ​ស្តាប់​តាម​ការណែនាំ​និង​ការចង្អុលបង្ហាញ​ពី​បក្ស​។ គាំទ្រ​រាល់​សកម្មភាព​របស់រ​ដ្ឋ​សភា
រាជរដ្ឋាភិបាល អោយ​ទទួលបាន​ជោគជ័យ ពិសេស​ធ្វើអោយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព ធ្វើយ៉ាងណា​កាត់បន្ថយ​អោយបាន​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ កសាង​ហេដ្ឋា រចនា សម្ព័ន្ធ​នានា​នៅក្នុង​រា​ធានី​ភ្នំពេញ​អោយមាន​ការ រីកចម្រើន​និង​ដើរទៅ​មុខជា​លំដាប់​។​
​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ថ្មី​ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ នេះ​ជា​បញ្ហា​ធំ​ណាស់ បើ​មិនមាន​សាមគ្គី​ផ្ទៃក្នុង​មាន​ល្អ​ទេ​យើង​ធ្វើ​អ្វីៗ​ក៏​មិនបាន​ជោគជ័យដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya