ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » អគ្គនាយក​អគ្គិសនី​កម្ពុជា​​ព្រមាន​ដល់​បុគ្គលិក​ ​

អគ្គនាយក​អគ្គិសនី​កម្ពុជា​​ព្រមាន​ដល់​បុគ្គលិក​ ​

ភ្នំពេញ ៖ លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​អគ្គនាយក​អគ្គិសនី​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​អំពី​ប្រាក់​កក់ និង​ទទួល​ភ្ជាប់​ចរន្ត​ជូន​អតិថិជន កាលពី​ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា ឆ្នាំ​២០១៣ នៅ​សណ្ឋាគារ​សាន់វេ ។ លោក កែវ រតនៈ មានប្រសាសន៍ថា កន្លងមក​មាន​មន្ត្រី​អគ្គិសនី​ខិលខូច​មួយចំនួន​តូច បាន​ទារលុយ​ពី​អតិថិជន​លើសពី​គោលការណ៍​កំណត់​របស់​អគ្គិសនី​កម្ពុជា និង​បាន​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​នៅពេលដែល​ពួកគាត់​មក​បង់ ប្រាក់ និង​អ្នកស្នើសុំ​ត​ភ្ជាប់​អគ្គិសនី​លើកដំបូង ប្រសិនបើ​គាត់​មិន​បង់​សេវា​ក្រៅ​ឱ្យ​(​ទឹកតែ​) ឬ​ការភ្ជាប់​ចរន្ត​ថ្មី​មានការ​យឺតយ៉ាវ ។​
​លោក​អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់ថា ចាប់តាំងពី​ពេលនេះ​តទៅ​គ្មាន​ឡើយ​អំពើពុករលួយ​សម្រាប់​បុគ្គលិក អគ្គិសនី​កម្ពុជា និង​ការយក​ប្រាក់​ថ្លៃ​សេវា​ខុសពី​គោលការណ៍​ដែល​បាន​កំណត់ដោយ​អគ្គិសនី កម្ពុជា គឺ​មានតែ​ការខិតខំ​បំពេញការងារ​ឱ្យ​បានល្អ​បម្រើ​ប្រជាពលរដ្ឋ និង​អតិថិជន​ឱ្យមាន​ភ្លើង​ប្រើប្រាស់ និង​ងាយស្រួល​ពេល
​ពួកគាត់​ត្រូវការ ។ មន្ត្រី​អគ្គិសនី​ត្រូវ​ជួយ​ពួកគាត់​នៅពេល​ជួប​បញ្ហា បើ​ពុំ​ដូច្នេះ​ទេ នឹង​ប្រឈម​នឹង​ការដកចេញ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។​
​លោក កែវ រតនៈ ឱ្យដឹងទៀតថា កន្លងមក​អ្នក​ដែល​ធ្វើ​ខុស​គោលការណ៍ អគ្គិសនី​កម្ពុជា​ធ្លាប់បាន​បញ្ឈប់ និង​ដាក់ទណ្ឌកម្ម​ជាច្រើន​នាក់​រួចមកហើយ ។ ការធ្វើ​បែបនេះ​លោក​មិន​ចង់​ធ្វើ​ឡើយ ប៉ុន្តែ​យើង​ចង់​បង្កើត​ប្រព័ន្ធ​ការងារ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​ពេលដែល​ប្រជាពលរដ្ឋ​គាត់​ចង់​ត​ភ្ជាប់​ភ្លើង ឬ​ដំឡើង​អគ្គិសនី​ជាដើម ។
សូម្បីតែ​ទម្រង់​ស្នើសុំ​ត​ភ្លើង​ដែល​គ្រោង​ដាក់ឱ្យអនុវត្ត​ឆាប់ៗ​នេះ  ក៏​អគ្គិសនី​កម្ពុជា​បាន​បង្រួម​ឱ្យមក​ខ្លី សាមញ្ញ ងាយ​បំពេញ​ដោយ​ខ្លួនឯងបាន ហើយ​មាន​ដាក់​តម្លៃ​ស្រាប់ និង​លេខ​ទូរស័ព្ទ​ច្បាស់លាស់ ដើម្បី​ទាក់ទង​សួរ​ព័ត៌មាន​ក្នុងការ​ចៀសវាង​កើតមាន​អំពើពុករលួយ​រវាង អ្នក​រត់ការ និង​បុគ្គលិក​អគ្គិសនី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya