ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានជាតិ » សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ម្តងទៀត ឲ្យ​ប្រជាពលរដ្ឋ និង​កម្លាំងប្រដាប់អាវុធ រក្សា​ភាព​ស្ងប់ស្ងៀម និង ​អត់ធ្មត់​ខ្ពស់ ដើម្បី​សន្តិភាព​តាម​ព្រំដែន ​

សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ម្តងទៀត ឲ្យ​ប្រជាពលរដ្ឋ និង​កម្លាំងប្រដាប់អាវុធ រក្សា​ភាព​ស្ងប់ស្ងៀម និង ​អត់ធ្មត់​ខ្ពស់ ដើម្បី​សន្តិភាព​តាម​ព្រំដែន ​

ភ្នំពេញ​៖ គ្រា​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ (ICJ) នឹង​ប្រកាស​លទ្ធផល នៃ​ការបកស្រាយ​ឡើងវិញ សាលដីកា​ឆ្នាំ​១៩៦២ លើ​សំណុំរឿង​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​នោះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាថ្មី​ម្តងទៀត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ការពារ​ព្រំដែន បន្ត
​រក្សា​ភាពស្ងប់ស្ងាត់ និង​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សន្តិភាព តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​។​
​តាមរយៈ​វីដេអូ​រយៈពេល ១១ និង​៣០​នាទី​ពី​ក្នុង​លំនៅដ្ឋាន ដែល​ចាក់ផ្សាយ​តាមរយៈ​កញ្ចក់​ទូរទស្សន៍​ជាតិ នា យប់​ថ្ងៃទី​០៧ ខែ វិច្ឆិកា ឆ្នាំ​២០១៣​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ឡើង​អំពី​សារបាន នៃ​ការ ឈ្លានពាន​របស់​កងទ័ព​សៀម​ចូល​កាន់កាប់​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​នៅ​ឆ្នាំ​១៩៥៤​។​
​សម្តេច​ក៏បាន​លើកឡើង​ពី​ប្រវត្តិ នៃ​ដំណើរ​ការតស៊ូ​មតិ​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ តាម​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ រហូត​តុលាការ​បានសម្រេច​ឲ្យ​ខ្មែរ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ និង
តំបន់​ជុំវិញ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។​
​ក្រោយ​ការឈ្លានពាន​ជា​ញឹកញយ​ពី​កងទ័ព​សៀម រហូតដល់​មានការ​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ និង​តួ​ប្រាសាទ​យ៉ាងធ្ងន់ធ្ងរ​នោះ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១១ កម្ពុជា​បាន ជ្រើស​យក​យន្ត​ការតស៊ូ​មតិ​ទៅ​តុលាការអន្តរជាតិ​ឡាអេ ដោយបាន​ស្នើ​ឲ្យ​តុលាការអន្តរជាតិ​មួយ​បកស្រាយ​ឡើង
វិញ នូវ​សាលដីកា​ឡាអេ​ឆ្នាំ​១៩៦២ ដើម្បី​បញ្ចៀស​ការផ្ទុះអាវុធ​ដាក់គ្នា​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​ការដែល​រាជរដ្ឋាភិបាល​កម្ពុជា ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​នេះ គឺ​មិនមែន ដើម្បី​ដុត​បំពក​បន្ថែម​នូវ​ជម្លោះ ឬ​ម​ហិ​ច្ឆិ​តា​ដណ្តើម​ទឹកដី ពីប្រទេសជិតខាង​នោះទេ​។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល​យល់ថា ចំណាត់ការ​នេះ ជា​មធ្យោបាយ​មួយ ប្រកបដោយ ប្រសិទ្ធភាព និង​ចាំបាច់​បំផុត ដើម្បី​ភាគី​ទាំងពីរ​អាចឈាន​ទៅ​បញ្ចប់​បញ្ហា​នេះ បាន​ដោយ​សន្តិវិធី ក្នុង​ស្មារតី​គោរព ច្បាប់​អន្តរជាតិ ការ​គោរ​អធិបតេយ្យ​ជាតិ បរ​ណ​ភាព​ទឹកដី​ទៅវិញទៅមក និង​រក្សា​ទំនាក់​ទំនងជា​អ្នកជិតខាង​ល្អ​»​។​
​សម្តេច​ក៏បាន​បញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ប្រកាន់​ជំហរ​ម៉ឹងម៉ាត់​ក្នុងការ​ខិតខំ​កសាង​នូវ​ខ្សែបន្ទាត់ ព្រំដែន​មួយ​ច្បាស់លាស់ និង​ប្រែក្លាយ​តំបន់​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង​ឲ្យ​ទៅជា​តំបន់​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​កា​អភិវឌ្ឍ​។​
​ពាក់ព័ន្ធ​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ ជាពិសេស​តំបន់​ប្រាសាទព្រះវិហារ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេច និង​លោកស្រី យ៉ី​ង​ឡាក់ ស៊ីណា​វា​ត្រា នាយករដ្ឋមន្ត្រី​ថៃ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ មាន​ជំហរ ស្របគ្នា ក្នុង​ការរក្សា​សន្តិភាព​តាម​បន្ទាត់​ព្រំដែន ទោះបី​សាលក្រម​របស់ ICJ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ចេញមក​យ៉ាងណាក៏ដោយ​នោះ​។​
​សម្តេច​បញ្ជាក់​យ៉ាង​ដូច្នេះ «​បើទោះបី​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខាងមុខនេះ ចេញមក​បែបណាក៏ដោយ ក៏​ប្រទេស​ទាំងពីរ ត្រូវតែ​គោរព​តាម​សេចក្តីសម្រេច​នេះ ហើយ​ខិតខំ​រក្សាឲ្យ​ខាងតែបាន​នូវ​សន្តិភាព ស្ថិរភាព នៅតាម​បណ្តោយ​ព្រំដែន​»​។​
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ទទូច​ដល់​កងកម្លាំងប្រដាប់អាវុធ​ថា «​ក្នុងន័យនេះ ខ្ញុំ ព្រះករុណា​ខ្ញុំ សូម​អំពាវនាវ​ដល់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​កំពុង​បំពេញភារកិច្ច​ការពារ​ព្រំដែន សុំ​រក្សា​ភាពស្ងប់ស្ងាត់ ប្រកាន់​ការ អត់ធ្មត់ និង​ជៀសវាង​សកម្មភាព​ទាំងឡាយណា ដែល​អាច​បង្ក​ភាព​តានតឹង និង​ប៉ះទង្គិច​គ្នា​ជាយថាហេតុ​»​។​
​សម្តេច​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ ឲ្យ​បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម បន្ត​ចូលរួម​រក្សា​សន្តិសុខ និង សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​ប្រទេស ក៏ដូចជា​បន្ត​រក្សា និង​លើកកម្ពស់​ស្មារតី​នៃ​ទំនាក់​ទំនងជា​អ្នកជិតខាង​ល្អ សាមគ្គីភាព មិត្តភាព ភាពសុខ ដុមរមនា កិច្ចសហប្រតិបត្តិការ​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស និង​ប្រជាជន​កម្ពុជា​-​ថៃ
ដើម្បី​ប្រយោជន៍​រួម នៃ​ប្រជាជាតិ​ទាំងសងខាង​។​
​សូមបញ្ជាក់ថា ការ​ចេញមក​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ប្រជាពលរដ្ឋ និង​កង កម្លាំងប្រដាប់អាវុធរ​ក្សា​ភាពស្ងប់ស្ងាត់​នេះ បានធ្វើ​ឡើង​នៅក្រោយ​ពេលដែល​បញ្ហា​សំណុំរឿង​ប្រាសាទព្រះវិហារ ហាក់​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង​ទាំង​ភាគី​កម្ពុជា និង​ភាគី គ្រា​ដែល​លទ្ធផល នៃ​ការបកស្រាយ​សាល
ក្រម​ឡាអេ​ឆ្នាំ​១៩៦២ លើ​សំណុំរឿង​ប្រាសាទព្រះវិហារ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ សប្តាហ៍ ក្រោយនេះ​៕ នាយ​ក្អែកខ្មៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya