ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរលួច​ទូរស័ព្ទដៃ និង​ចោរលួច​ម៉ាស៊ីនបូមទឹក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ​

ចោរលួច​ទូរស័ព្ទដៃ និង​ចោរលួច​ម៉ាស៊ីនបូមទឹក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ​

ប៉ោយប៉ែត​៖​ជនសង្ស័យ​ដែលជា​ចោរលួច​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ  ចំនួន​ពីរ​នាក់​ត្រូវ​សមត្ថកិច្ច កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ក្របួច​បាន​ភ្លាមៗ មកពី​ចំនុច​ផ្សេងៗ​គ្នា បន្ទាប់ពី​ពួកគេ ធ្វើ​សកម្មភាព យ៉ាង​គឃ្លើន ក្នុងការ​លួច​ទ្រព្យ សម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ជាយដែន កម្ពុជា ថៃ ។​
​ជនសង្ស័យ​ទីមួយ ជា​ចោរលួច​ទូរស័ព្ទ មានឈ្មោះ ចា​ត បូរី ភេទ​ប្រុស អាយុ ៣២​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ កម្មករ ឃុំ ស្វាយប៉ោ ស្រុក​និង​ខេត្តបាត់ដំបង​បច្ចុប្បន្ន រស់ នៅ​ក្រុង​ប៉ោយប៉ែត  បានធ្វើ​សកម្មភាព លួច​ទូរស័ព្ទដៃ ម៉ាក​អាយ​ហ្វូ​ន ពី​ស្ត្រី​ម្នាក់ ឈ្មោះ ឡូញ ដា​នី អាយុ​២៨​ឆ្នាំ​ជា​បុគ្គលិក​កាស៊ីណូ ហ្គែ​ន​ធី​ង រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត លួច​កាលពី​ថ្ងៃទី​៦​ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំនុច​ក្បែ​វិហារ​ចាម ក្នុងភូមិ​ឃុំ​ខាងលើ ដោយ​លួច មិនបាន​សម្រេច ខ​ណះ​ដែល​ម្ចាស់​ទូរស័ព្ទ​ឃើញ​ទាន់ ស្រែក​ឆោឡោ និង​ប្តឹង​ប៉េអឹម​អោយ ចាប់ខ្លួន​តែម្តង ។​
​    ​ដោយឡែក​ចោរ​ដៃ​ឆៅ​ទី​ពីរ លួច​គ្មាន​ប្រណី​ម្នាក់ទៀត ក៏ត្រូវ​សមត្ថកិច្ច ក្របួច ក ជាប់​បាន ភ្លាមៗ​ដែរ នៅ​គ្រា​ដែល​ជនសង្ស័យ​រូបនោះ ធ្វើ​សកម្មភាព​លួច ម៉ាស៊ីនបូមទឹក​ចំនួន​ពីរ​គ្រឿង ពី​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ឃួន សំអាត ភេទ​ប្រុស អាយុ ៥៤ ឆ្នាំ​រស់នៅ​ភូមិ ក្បាលស្ពាន ១ សង្កាត់ ក្រុង​ប៉ោយប៉ែត ។​
​    ​ជនសង្ស័យ​មានឈ្មោះ ឃិត គី​ណេ​ត ភេទ ប្រុស អាយុ ២១​ឆ្នាំមាន​ស្រុក កំណើត​នៅ​ភូមិ ប៉ោ​ឡោ ឃុំ បឹង​ខ្នា ស្រុក ត្រពាំង​ជង ខេត្ត​ពោ​សាត់ បច្ចុប្បន្ន រស់នៅ​ក្រុង​ប៉ោយប៉ែត បានធ្វើ សកម្មភាព​លួច ម៉ាស៊ីនបូមទឹក កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា នៅ​ចំនុច​ភូមិ​ក្បាលស្ពាន​១ ដោយ យកទៅ​លាក់ទុក បំរុង​និង​លក់​បន្ត ក៏ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​តែម្តង បន្ទាប់​ទី​ទទួល​ពាក្យ  បណ្តឹង​ពី​ជនរងគ្រោះ ។​
​    ​លោក ហម ម៉ុ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ថ្លែងអោយដឹងថា ដោយយោង​តាម​បទបញ្ជា​របស់  លោក ឧ​ត្ត​ម​សេនីយ៍ ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កង​រាជ​អាវុធ  ហត្ថ​ខេត្តបន្ទាយមានជ័យ និង​អនុលោម​តាម​ការណែនាំ របស់លោក ឡុង ជាប  ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ជនសង្ស័យ​ទាំងពីរ ត្រូវបាន​ចោទប្រកាន់ ពីបទ (​លួច​មាន​ស្ថាន​ទំងន់ទោស​) រួចហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​នៅ​រសៀល ថ្ងៃទី ៧ ខែវិច្ឆិកា ដើម្បី​ចាត់ការ​បន្ត​៕ ដោយ​៖ ខៀវ បូរី​
​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya