ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ជាងជួសជុល ម៉ាស៊ីនត្រជាក់ម្នាក់ ត្រូវចរន្តភ្លើងឆក់ស្លាប់ ខណៈជនរងគ្រោះរូបនេះ និងកម្មករផ្សេងទៀត កំពុងជួសជុល ម៉ាស៊ីនត្រជាក់ នៅផ្ទះក្នុងបូរីសុភមង្គល សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ សេចក្តីរាយការណ៍ពីសាច់ញាតិ ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ
បឿន ម៉ាញ អាយុ២២ឆ្នាំ រស់នៅឃុំវិហាសួរ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សាច់ញាតិជនរងគ្រោះ បានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ និងកម្មករ ផ្សេងទៀត ត្រូវបានគេជួលទៅ ធ្វើម៉ាស៊ីនត្រជាក់ នៅផ្ទះលេខ F25 ក្នុងបូរីសុភមង្គល សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣។ បើតាមសាច់ញាតិ បានបន្តទៀតថា ខណៈជនរងគ្រោះកំពុង ជួសជុលម៉ាស៊ីនត្រជាក់នោះ
ស្រាប់តែឆ្លងចរន្តភ្លើង បានបណ្តាលឲ្យ ឆក់ស្លាប់ជនរងគ្រោះតែម្តង៕