កោះកុង ៖ ហេតុការណ៍នេះ បានបង្កឡើងដោយសង្ស័យ មានឈ្មោះ លាង អូន ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិដី ទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។ ចំណែកជនរងគ្រោះ ដែលស្លាប់នោះមានឈ្មោះ ម៉ាន់ សាវី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។ លោក អធិការ ស៊ុន ឃាម បានបន្ដថា ក្រោយពីជនដៃដល់ បាញ់ជនរងគ្រោះស្លាប់ហើយ ជនដៃដល់ក៏បានសែង ជនរងគ្រោះមកផ្ទះ ជាមួយឈ្មោះ លាង យុទ្ធ ដែលទៅជាមួយគ្នា។ លោកបានឱ្យដឹងទៀតថា ការចេញទៅបរបាញ់សត្វព្រៃ របស់ជនទាំង៣ នាក់ មានចម្ងាយ ៣០គីឡូម៉ែត្រ ពីភូមិ ហើយនៅពេលនេះ លោកបានកសាងសំណុំរឿង និងវត្ថុតាង បញ្ជូនទៅស្នងការខេត្ដ ដើម្បីចាត់ការបន្ដទៅតាម នីតិវិធីច្បាប់។ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំដើរប្រមាញ់សត្វព្រៃឱ្យសោះ ពីព្រោះសត្វព្រៃ មានផលប្រយោជន៍ច្រើនណាស់ សម្រាប់ប្រទេសកម្ពុជាយើង ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលចូលមកកម្សាន្តប្រទេសយើង ហើយកុំប្រើប្រាស់អាវុធនាំឱ្យខុសច្បាប់ ត្រូវតែយកឱ្យសមត្ថកិច្ចវិញល្អជាង៕