ភ្នំពេញ ៖ កាលពីវេលម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសម្នាក់ជាជាងសំណង់ត្រូវបានចរន្តអគ្គីសនីឆក់បណ្ដាលឲ្យស្លាប់ បាត់បង់ជីវិត ភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលរូបគេឡើងជួសជុលពិដានផ្ទះគេមួយកន្លែងដែល មានជ្រាបទឹក ហើយក្រោយពេលកើតហេតុ ដោយមានការសង្ស័យថា ជនរងគ្រោះមិនទាន់ ស្លាប់ក្រុមគ្រួសារបាននាំគ្នាដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែពេលទៅ ដល់បានក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស៊ឹម រី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់មានស្រុកកំណើតភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុដោយសារមាន ការសង្ស័យថា ជនរងគ្រោះមិនទាន់ស្លាប់ក្រុមគ្រួសារ បាននាំយកទៅសង្គ្រោះ ប៉ុន្តែពេលទៅដល់ពេទ្យត្រូវគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ៕