ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ បន្ទាប់ពីបុគ្គ លិក នៃផ្ទះសំណាក់យីហោ៥៨៦ បានប្រទះ ឃើញភ្ញៀវ ដែលចូលស្នាក់នៅក្នុងផ្ទះសំ ណាក់របស់ខ្លួន ចងកធ្វើសអត្ដឃាតរក្នុង បន្ទប់លេខ អា៨ ជាន់ទី១ ។ ក្រោយកើត ហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំង នគរបាលជំនាញ ផ្នែកបច្ចេកទេស និង ពិនិត្យកោសល្យវិច្ចយ បានចុះទៅកាន់ផ្ទះ សំណាក់ យីហោ ៥៨៦ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
ក្រោយពីពិនិត្យសព ជនរងគ្រោះសមត្ថ កិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះ វួន គឹមសាន្ដ អាយុ ៣១ឆ្នាំ មានស្រុកកំណើត នៅស្រុកពារាំង ខេត្ដព្រៃវែង ពិតជាស្លាប់ ដោយសារចងកមែន ។ ដោយឡែក កាលពីវេលាម៉ោង ៤ និង ២០នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ ក៏មានការភ្ញាក់ផ្អើលមួយនៅ សណ្ឋាគារយីហោ ជីជីភី ផ្ទះលេខ
៤៤៣ ផ្លូវ លេខ ៣១០ ក្រុម១៧ ភូមិ២ សង្កាត់បឹង កេងកងទី២ ខណ្ឌចំការមន ដែលជនរង គ្រោះគឺជាជនជាតិកូរ៉េ មុខរបរ ពាណិជ្ជករ បានចងកធ្វើអត្ដឃាត ក្នុងបន្ទប់ស្នាក់នៅ នៃសណ្ឋាគារមួយនេះ ។ ក្រោយពិនិត្យសពជនរងគ្រោះរួច សមត្ថកិច្ចបាន ទាក់ទងទៅមន្ដ្រីស្ថានទូត ដើម្បីទាក់ទង ទៅក្រុមគ្រួសារ មកទទួលយកសពជនរងគ្រោះ ៕
» Breaking News, ព័ត៌មានជាតិ » បុរសម្នាក់ ចងក សម្លាប់ខ្លួនក្នុងផ្ទះសំណាក់ ៥៨៦ (គួរបញ្ជាក់ថា ថ្ងៃនេះអរិយធម៌ ចុះផ្សាយករណីចងក៤នាក់ហើយ)