កំពង់ឆ្នាំង៖ កាលពីយប់ថ្ងៃទី៦ និងព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៣ បណ្តាលអោយលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ៦៨ ខ្នង ទទួលរងនូវការខូចខាត។ នៅក្នុងហេតុការណ៍នេះ មិនមានមនុស្ស និងសត្វ រងរបួស ឬបាត់បង់ជីវិតឡើយ។ លោកប្រាក់ សោភ័ណ្ឌ បានអោយដឹងថា កាកបាទក្រហមខេត្តកំពង់ឆ្នាំង កំពុងរៀបចំស្បៀង និង
សម្ភារៈប្រើប្រាស់ ដើម្បីយកទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងនោះ ជាបន្តបន្ទាប់ហើយ។ រីឯលំនៅឋានប្រជាពលរដ្ឋនៅស្រុកកោះធំ ខេត្តកណ្តាល ចំនួន៣៦ខ្នងផ្ទះធ្វើអំពីឈើប្រក់សង្ក័សី និងធ្វើអំពីឈើប្រក់ស្លឹក បានរងការខូចខាតដោយសាខ្យល់ព្យុះ មានខ្លះរបើកដំបូល និងខ្លះទៀតដួលរលំទាំងស្រុង កាលពីវេលាម៉ោង
១៦និង៣០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
ក្រោយពីមានភ្លៀង និងខ្យល់បក់បោករួចមក ក៍បានធ្វើឲ្យលំនៅឋានប្រជាពលរដ្ឋរងការរលំ និងរបើកដំបូល ។ លំនៅឋានដែលរងការខូចខាងទាំងអស់នោះសុទ្ធសឹងធ្វើអំពីឈើប្រក់ស ង្ក័សី និងធ្វើអំពីឈើប្រក់ស្លឹក ជញ្ជាំងស្លឹក ហើយមានសភាពចាស់ឌ្រុតទ្រោមខ្លះទៅហើយ ៕