ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ធ្លាយ​អំពើពុករលួយ​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា អោក បូរ៉ា ស៊ី​ខ្លាំងពូកែ​ឆ្ពិន​ភ្នែក ?​  ||     លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ប្រមូល​លុយ​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​  ||     ឧកញ៉ា គង់ ក្រឹ​ង បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន?​  ||     តើ​ហេតុអ្វី​បានជា​អាជ្ញាធរ​ក្នុង​ខណ្ឌចំការមន​មានការ​បិទបាំង រឿង​បុរស​សន្តិសុខ​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅក្នុង​សាកលវិទ្យាល័យ​ប៊េ​ល​ធី អន្តរជាតិ?​  ||     មន្ត្រី​ជំនាញ​ក្នុង​ខេត្តកំពង់ធំ​ពិតជា​សកម្ម​ណាស់​ក្នុងការ​បង្កើត​បទល្មើស​នេសាទ​គឺ​ដូច​ភ្លៀងរលឹម​តែម្តង​ពី​ថ្នាក់​សង្កាត់​រហូតដល់​ម​ន្ទីរ​កសិកម្ម​ខេត្ត ម្យ៉ាងដែរ​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ប៉ូលិស​ចាប់​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​តម្លៃ៣លាន​ដុល្លារ លាក់​នៅក្នុង​កញ្ចប់​តែ

ប៉ូលិស​ចាប់​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​តម្លៃ៣លាន​ដុល្លារ លាក់​នៅក្នុង​កញ្ចប់​តែ

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​បាន​និយាយ​នៅ​ថ្ងៃទី៤ខែមករា ឆ្នាំ២០១៨ថា ប៉ូលិស​វៀតណាម​បាន​រឹបអូស​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ដែលមាន​តម្លៃ​សរុប៣លាន​ដុល្លារ​អាមេរិក ដែល​លាក់​នៅក្នុង​កញ្ចប់​តែ ។ គ្រឿងញៀន​ទាំងនេះ បាន​លួច​នាំចូល​ពី​ប្រទេស​ឡាវ។ នេះ​ជាការ​ចាប់បាន​គ្រឿងញៀន​ដ៏​ច្រើន​បំផុត​នៅ​ប្រទេស​នេះ។

ប្រទេស​វៀតណាម​គឺជា​ចំណុច​ឆ្លងកាត់​ដ៏​សំខាន់​មួយ​នៅក្នុង​ការជួញដូរ​គ្រឿង​ញៀន​នៃ “តំបន់ត្រីកោណមាស” ដែល​ចំណុចប្រសព្វ​រវាង​ប្រទេស​ឡាវ ថៃ និង មី​យ៉ាន់​ម៉ា។

ប៉ូលិស​នៅ​ខេត្ត ដៀ​ន​បៀ​ន ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​អង្គារ ទី២មករា បាន​ចាប់​បុរស​ម្នាក់​អាយុ៤៤ ឆ្នាំ​និង​ស្ត្រី​ម្នាក់​អាយុ៣០ឆ្នាំ ដែលមាន​ហេ​រ៉ូ​អ៊ី​ន​ទម្ងន់១៧០ គីឡូក្រាម ដោយ​ដឹក​នៅ​ខាងក្រោយ​ម៉ូតូ​របស់​ពួកគេ។

កាសែត Cong An Nhan Dan បាន​និយាយថា គ្រឿងញៀន​ទាំងនេះ ត្រូវបាន​លួច​នាំចូល​ពី​ប្រទេស​ឡាវ ហើយ​បានដាក់​បញ្ចូល​ទៅក្នុង​កញ្ចប់​តែ​ជាច្រើន ដែលមាន​ម៉ាក​ថៃ។

លោក ឡេ កុង​បិ​ញ អនុប្រធាន​ប៉ូលិស​ខេត្ត​វៀតណាម​នេះ បាន​និយាយ​ដោយ​មិន​ផ្តល់ព័ត៌មាន​លម្អិត ថា​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​នេះ ត្រូវបាន​ដឹកជញ្ជូន​កាត់​តាម​ប្រទេស​វៀតណាម​ទៅកាន់​ប្រទេស​ទី។

នៅ​វៀតណាម ក្រោម​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ដ៏​តឹងរ៉ឹង​នោះ នរណាម្នាក់​ដែល​ត្រូវបាន​រកឃើញ​មាន​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ជាង៦០០ក្រាម​ឬ​អាភៀន​ជាង២០គីឡូក្រាម អាច​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya