ប៉ៃលិន ៖ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា នៅចំណុចភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ មានឈ្មោះ ប៊ីន ឆើត ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកវត្ថុតាងដែលរឹបអូសបានរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន គ្រាប់ពណ៍ផ្កាឈូកមានអក្សរ W.Y ចំនួន១០គ្រាប់ ម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១១មួយគ្រឿង ។
នាយរងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនរូបនេះ បានបន្តទៀតថា បើតាមប្រភពថា ជនសង្ស័យរូបនេះ គឺជាមុខសញ្ញាចែកចាយយ៉ាងសកម្ម តែកន្លងមកសមត្ថកិច្ចគ្មានភស្តុតាង ទើបមិនហ៊ានចាប់ខ្លួនទេ ។
បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕