កំពង់ចាម ៖ កាលពីថ្ងៃទី៦ វិច្ឆិកា ២០១៣ សំណាងល្អមិនស្លាប់ដោយសារពេលធ្លាក់ទៅទើលើខ្សែកាបទូរស័ព្ទ ហើយត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋសហការគ្នាដាក់ខ្សែអង្រឹងឱ្យតោងឡើងមកលើស្ពានវិញ ។
បុរសជាងសំណង់រូបនេះឈ្មោះដា វណ្ណៈ អាយុ១៨ឆ្នាំ រស់នៅភូមិស្លា ឃុំទន្លូង ស្រុកមេមត់។ លោកអនុសេនីយ៍ឯក គឹម វុទ្ធី ប្រធានគោលដៅការពារស្ពានគីហ្ស៊ុណាបានឱ្យដឹងថា មុនពេលលោតទឹកសម្លាប់ខ្លួន ជនរងគ្រោះបានឡើងមកលើស្ពានពីត្រើយខាងលិចមកកើតដោយស្លៀកខោ ខូវប៊យជើងវែងពណ៌ខ្មៅ និងពាក់អាវដៃវែងពណ៌ខ្មៅ
ខណៈពេលមកដល់ត្រង់ចំណុចប៉េ៦ និងប៉េ៧ ក៏បានដោះខោអាវគ្រវែងចូលទៅក្នុងទឹកទន្លេមេគង្គបាត់ រួចបានឡើងលើបង្កាន់ដៃស្ពានលោតទំលាក់ខ្លួនចូលទៅក្នុងទឹក តែសំណាងល្អនៅពេលធ្លាក់នោះប៉ះចំខ្សែកាបក៏បានតោងជាប់។ ដោយក្តីអាណិតអាសូរប្រជាពលរដ្ឋដែលទៅចោមរោមមើលបាននាំគ្នាជួយ ថវិកាបានចំនួន៣៨.០០០រៀលសម្រាប់ធ្វើសោហ៊ុយទៅផ្ទះវិញ៕