ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ទាស់សម្តី​ជាមួយ​បងថ្លៃ​​ចាក់​៤​កាំបិត​រងរបួស​ធ្ងន់​ ​

ទាស់សម្តី​ជាមួយ​បងថ្លៃ​​ចាក់​៤​កាំបិត​រងរបួស​ធ្ងន់​ ​

កំពត ៖ ស្ថិតនៅ​ចំណុច​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។ បុរស​២​នាក់​ជា​បងប្អូន​ថ្លៃ​នឹង​គ្នា ខណៈដែល​ផឹកស្រា​រហូតដល់​ស្រវឹង​ជោក​រៀងៗ​ខ្លួន ហើយ​ក៏បាន​ទាស់សម្តី​គ្នា​ត្រូវ​ប្អូនថ្លៃ​ប្រុស​ចាក់​បងថ្លៃ​៤​កាំបិត​ចំ​បោះ ដៃ​ផុត និង​ខ្នង​ខាងក្រោយ បណ្តាលឱ្យ​ជនរងគ្រោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​ក្រុមគ្រួសារ និង​អ្នកភូមិ​ដឹក
​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត តែ​ដោយ​អាកា​រៈរ​បួស​ធ្ងន់ធ្ងរ​ពេក ខាង​មន្ទីរពេទ្យ​បាន​ដឹកបញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ភ្នំពេញ​ទាំងយប់​។​
​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ណុប ប៊ុ​ន្នី ហៅ​នប អាយុ​២៨​ឆ្នាំ ជា​កម្មករសំណង់ ចំណែកឯ​ជនបង្ក​ជា​ប្អូនថ្លៃ​ឈ្មោះ​កែវ ណាត់ អាយុ​២៦​ឆ្នាំ ក្រោយ​កើតហេតុ​ភ្លាមៗ ជនដៃដល់​នេះ​បាន​រត់​គេចខ្លួនបាត់ ។​
​សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន ជនដៃដល់ ហើយ​នៅ​ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា ២០១៣ នេះ ត្រូវបាន​ចាប់ខ្លួនបាន​ហើយ និង​នឹង​បញ្ជូន​ជនដៃដល់​ជា​ប្អូន​នេះ​ទៅកាន់​ស្នងការ​ខេត្ត​នា​រសៀល​នេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya