ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ចង​.​ក​​សម្លាប់ខ្លួន​ដោយ​អាវដៃវែង​ ​

បុរស​ម្នាក់​ចង​.​ក​​សម្លាប់ខ្លួន​ដោយ​អាវដៃវែង​ ​

សៀមរាប ៖ កាលពី​យប់​ថ្ងៃទី​៥ លុះ​ព្រឹក​ថ្ងៃទី​៦ ខែ វិច្ឆិកា ទើប​មានការ​ភ្ញាក់ផ្អើល នៅ​ចំណុច​ចិញ្ចើម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ង ស្រុក​ប្រាសាទបាគង ខាងលិច​ផ្សារ​ស្វាយ​ធំ ជាង​១០០​ម៉ែត្រ​។​
​សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ដែល​ធ្វើអត្តឃាត​ខ្លួនឯង​មាន​អាយុ​ប្រហែល​៣០​ឆ្នាំ កំពស់​១,៥៩​ម៉ែត្រ សម្បុរ​ខ្មៅ សក់ ខ្លី នៅក្នុង​ហោ​ប៉ាវ​មាន​លុយ​ខ្មែរ​២.០០០​រៀល បារី​ហ្វី​ន​១​កញ្ចប់ ដែកកេះ​១ ចងក​លើ​ដើម​ស្វាយ​កំពស់​ដី​៣,២​ម៉ែត្រ​។​
​ចំណែក​លោក​វរសេនីយ៍ត្រី ផេង ពេជ្រ នគរបាល​ផ្នែក​កោសល្យវិច័យ ក៏បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​សម្លាប់ខ្លួន​ដោយ​យក​អាវដៃវែង​របស់ខ្លួន​ចង​.​ក ពុំមាន​អ្វី​ផ្សេង​ទេ​។ លោក​បន្តថា នៅលើ​ខ្លួន​និង​ក្បាល​សាកសព ក៏​មិនមាន​ស្នាម​អ្វី​ទាំងអស់ ដូច្នេះ​សាកសព​គឺ​ពិតជា​ធ្វើអត្តឃាត​ខ្លួនឯង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya