ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » គ្លីនិក​វិបុល​សុខ វះកាត់​ស្ដ្រី​ម្នាក់​ស្លាប់ ឃុបឃិត​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដឹក​សព​ទៅ​ដុតចោល​ ​

គ្លីនិក​វិបុល​សុខ វះកាត់​ស្ដ្រី​ម្នាក់​ស្លាប់ ឃុបឃិត​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដឹក​សព​ទៅ​ដុតចោល​ ​

ប៉ោយប៉ែត ៖​ស្ដ្រី​រង គ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស៊ិន ស៊ីណា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។
​សាច់ញាតិ​ជនរងគ្រោះ​ដែល​បាន​ព្យា យាម​លាក់បាំង​ការវះកាត់​បណ្ដាលឱ្យ ស្ដ្រី​រងគ្រោះ​ស្លាប់​នោះគេ​ពុំ​ដឹងថា ស្ដ្រី រងគ្រោះ​មាន​ជំងឺ​អ្វី​ទើបបាន​ត្រូវបញ្ជូន មក​វះ​គាត់​នៅ​គ្លីនិក​មួយ​នេះ​ទេ ។ បញ្ជាក់ថា គ្លីនិក​វិបុល​សុខ មាន ទីតាំងនៅ​ទល់មុខ​សណ្ឋាគារ​ប៉ោយប៉ែត ស៊ីត​ធី ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយ មានជ័យ ។
តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត ហេតុ​ឱ្យដឹងថា ម្ចាស់​គ្លីនិក​វិបុល​សុខ មានឈ្មោះ ស៊ុត គឹម​សាន ក្រៅពី​ជា ម្ចាស់​គ្លីនិក​លោក​ជា​ប្រធាន​មន្ទីរពេទ្យ បង្អែក​ប៉ោយប៉ែត​ទៀតផង ។​
​ជុំវិញ ករណី​ដដែល​នេះ​លោក​វេជ្ជបណ្ឌិត កែវ សុភ​ត្រា ប្រធាន​មន្ទីរ​សុខា ភិ​បាល​ខេត្ដ​បន្ទាយមានជ័យ​លោក​បាន ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា ដែរ​ថា ករណី​ដែល​គ្លីនិក​វិបុល សុខ​វះកាត់​ឱ្យ​ស្ដ្រី​ម្នាក់​ស្លាប់​លោក​បាន ជ្រាប​និង​ដឹង​រឿង​នេះដែរ តែ​នៅ​ថ្ងៃ​កើត ហេតុ​លោក​ជាប់រវល់​ចូលរួម​ពិធីបុណ្យ ប្អូន​ទើប​ពុំ​ដឹង​រឿង​លម្អិត​វា​យ៉ាងម៉េច
តែ​ទោះជា​យ៉ាងណា​លោក​បាន​ចាត់​ក្រុម ការងារ​ឱ្យ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ ហើយ ហើយ​បាន​ព័ត៌មាន​លម្អិត​យ៉ាងណា​នោះ​៕ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya