ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ក្លែងខ្លួន​​ជាស​ង្ឃ​ដើរ​បិណ្ឌបាត​​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ​

យុវជន​ម្នាក់​ក្លែងខ្លួន​​ជាស​ង្ឃ​ដើរ​បិណ្ឌបាត​​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ​

កណ្ដាល ៖ កាលពី វេលា​ម៉ោង​៦ និង​២៣​នាទី​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវ ខាងមុខ​ក្លិប​ហាត់ប្រាណ​មួយ ស្ថិតក្នុង ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ខណៈដែល​យុវជន​ខាងលើ ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន​ក្រោយពី​ជួប​សមត្ថកិច្ច​នៅក្នុង​វត្ដ ក្រពើ​ហា ។​
​មន្ដ្រី នគរបាល​ក្រុង​តាខ្មៅ​បានឱ្យដឹងថា យុវជន​ដែល​បម្រុង​តែងខ្លួន​ជា​ព្រះ សង្ឃ​នោះ​មានឈ្មោះ​តោ សុវណ្ណ អាយុ ២១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ម្ដុំ​វត្ដ​ស្ទឹង​មាន ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ប្រភព​ដដែល​បាន​បន្ដថា នៅវេលា​ម៉ោង ប្រមាណ​៦​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ កម្លាំង​នគរបាល​បាន​ប្រទះឃើញ​មាន​បុរស ២​នាក់​ជិះ​ម៉ូតូ
​មួយគ្រឿង​ម៉ាក​ហុងដា​សេ ១១០​ចូលទៅក្នុង​វត្ដ​ក្រពើ​ហា ស្ថិតក្នុង សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ។ នៅ ពេលដែល​បុរស​ទាំង​២​នាក់​បានឃើញ សមត្ថកិច្ច​ទៅដល់​ក៏​នាំគ្នា​ប្រញាប់ប្រញាល់ ជិះ​ម៉ូតូ​គេច​ចេញពី​ក្នុង​វត្ដ​ធ្វើឱ្យ​កម្លាំង នគរបាល​មានការ​សង្ស័យ​ក៍បាន​ជិះ​ម៉ូតូ ដេញតាម​ពីក្រោយ​យ៉ាង​ប្រកិត ។ លុះ​មក ដល់​ចំណុច​ខាងមុខ​ក្លិប​ហាត់ប្រាណ​មួយ ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ​យុវជន ម្នាក់​ដែល​ជិះ​ខាងក្រោយ​បាន​ធ្លាក់​ពីលើ​ម៉ូតូ​ហើយក៏​ត្រូវបាន​នគរបាល ឃាត់ខ្លួន ឆែកឆេរ​ឃើញ​មាន​ស្បង់​ចីវ​វ​នៅ ក្នុង ខោ​ក៏​សម្រេច​នាំយកទៅ​កាន់​វត្ដ​ក្រពើ​ហា​ដើម្បីឱ្យ​ព្រះចៅអធិការ​វត្ដ ផ្សឹក ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya