ភ្នំពេញ ៖ បុរសវ័យចំណាស់ ជនជាតិ អង់គ្លេសម្នាក់ ត្រូវបានជនមិនស្គាល់មុខ ជិះ ម៉ូតូមកឈប់មុខផ្ទះ ដកកាំបិតចាក់ ទៅលើដងខ្លួន និងរាងកាយជិត ១០កាំបិត បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យឯកជនភ្លាមៗ ក្រោយ កើតហេតុ ។ បានបង្កឱ្យមានការភ្ញាក់ ផ្អើលកាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅខាង ក្រោយសាលាបឋមសិក្សា ចាក់អង្រែក្រោម ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ដោយពុំទាន់ដឹងមូល ហេតុពិតប្រាកដឡើយ
យោងតាមប្រភពព័ត៌មានពីអ្នកដែលឃើញហេតុកាបានឲ្យដឹងថា បុរសជនជាតិអង់គ្លេសរូបនេះ អាយុប្រមាណ ៦០ឆ្នាំ រស់នៅជាមួយនារី ខ្មែរ វ័យក្មេងម្នាក់អាយុជាង ២០ឆ្នាំ ដែល ពួកគាត់សង្ស័យថា គឺជាប្រពន្ធ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅជួយអន្ដរាគមន៍ នៅកន្លែងកើត ហេតុនោះបានឱ្យដឹងថា ក្រោយពីពិនិត្យ មើលលិខិតឆ្លងដែនជនរងគ្រោះគឺជាជន ជាតិអង់គ្លេស មានឈ្មោះ PARSONS PATRICK GENE អាយុ ៦០ឆ្នាំ ។សមត្ថកិច្ច ក្រោយពីសួរសាក្សីបាននិយាយថា មុនពេលកើតហេតុ មានបុរសមិនស្គាល់អត្ដ សញ្ញាណម្នាក់ បានជិះម៉ូតូ១គ្រឿងមិនចាំ ម៉ាក មកឈប់នៅមុខផ្ទះជនរងគ្រោះពេល នោះជនរងគ្រោះបានដើរចេញមក ក៏ត្រូវជន នេះដកកាំបិតចាក់លើដងខ្លួន និងរាងកាយបណ្ដាលឱ្យរងរបួសធ្ងន់រួច ហើយជនសង្ស័យរូបនេះបានជិះម៉ូតូគេចខ្លួន ដោយសុវត្ថិភាព ៕
» ព័ត៌មានជាតិ » ចាក់បុរសជនជាតិអង់គ្លេស ៨កាំបិតរងរបួសធ្ងន់ ដោយមិនទាន់ដឹងពីមូលហេតុ