ប៉ៃលិន ៖ កាលពីវេលាម៉ោង៤ និង៣០នាទីនាទីរសៀលថ្ងៃទី៥ វិច្ឆិកា ២០១៣ ស្ថិតនៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលបង្កឡើងដោយបុរសជាប្តីឈ្មោះហ៊ី សំណាង អាយុ៥៥ឆ្នាំ ជាអ្នករត់ម៉ុតូឌុប មានស្រុកកំណើតនៅភមិត្រពាំងប្ញស្សី ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
ប្រភពពីស្ត្រីជាប្រពន្ធឈ្មោះឆ្នើម សុផុន អាយុ៣៩ឆ្នាំ បានឱ្យដឹងថា ប្តីប្រមឹកម្នាក់នេះ ឱ្យតែពេលណាត្រឡប់មកពីផឹកស៊ីស្រវឹងតែងតែវាយធ្វើបាបពួកគាត់ បណ្តាលឱ្យភ័យញ័រចំប្រប់ដូចកូនសត្វ ដោយពេលខ្លះមិនហ៊ាននៅផ្ទះទេ ចាំដល់ព្រឹកឡើងប្តីស្វាងពីស្រវឹងទើបហ៊ានត្រឡប់មកផ្ទះវិញ ៕