ភ្នំពេញ ៖ អគ្គិភ័យនៅវេលាម៉ោង១២ និង១៥នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៣ បាននឹងកំពុងឆាប ឆេះ ផ្ទះប្រជាពល រដ្ឋមួយកន្លែងទៀតស្ថិតនៅខាងជើងគុក ទួលស្លែង តាមបណ្ដោយផ្លូវលេខ២៨៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយមិនទាន់ដឹងពីមូលហេតុអ្វីពិតប្រាកដ នៅឡើយទេ ។ នាយការិយាល័យបង្កានិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ លោកនេត វន្ថា បានមាន ប្រសាសន៍ថា ក្រោយ ទទួលព័ត៌មានភ្លាម រហូតមកដល់ម៉ោងនេះ កម្លាំងនគរបាលរបស់លោក បាននឹងកំពុងជួយអន្ដរាគមន៍ ៕