ភ្នំពេញ៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ក្រុមកម្មករ-កម្មការិនី ប្រមាណជាង៣០០នាក់ បម្រើការងារ នៅក្នុងរោងចក្រ តំឡើងកង់ផ្លាកយីហោ ស្មាតតិច ស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេសតាយសេង ខេត្តស្វាយរៀង បាននាំគ្នាដង្ហែក្បូន ទៅសាលាខេត្ត ដើម្បីស្នើឲ្យលោក អភិបាលជួយអន្តរាគមន៍ បន្ទាប់ពីថៅកែ មិនព្រមផ្តល់ ដំណោះស្រាយលក្ខខណ្ឌការងារដែលនៅសល់។
ប្រធានសម្ព័ន្ធ សហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណាត បានមានប្រសាសន៍ ថា កម្មករធ្វើកូដកម្ម តាំងពីថ្ងៃទី០១ ខែវិច្ឆិកាមកម្ល៉េះ ដើម្បីទាមទារលក្ខខណ្ឌការងារ ចំនួន ១៣ ចំណុច ។
កម្មករបានធ្វើកូដកម្ម អស់រយៈពេលជាច្រើន ថ្ងៃមកហើយ ដើម្បីទាមទារលក្ខខណ្ឌ ការងារពីថៅកែចំនួន ១៣ចំណុច ហើយក្នុងនោះក៏មានការចូល ជួបចរចារក ដំណោះ ស្រាយ ជាមួយភាគីរោងចក្រដែរ ប៉ុន្តែពុំមានដំណោះស្រាយដែលអាច ឲ្យពួកកម្មករទទួល យកបាននៅ ឡើយទេ ហើយរហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកាលក្ខខណ្ឌការងារទាំងនោះបានដោះស្រាយហើយ នៅសល់២ចំណុចទៀត។
លក្ខខណ្ឌទាំង១៣ចំណុចនោះមាន ចំណុចសំខាន់ៗដូចជា ទាមទារមិនឲ្យភាគីរោង ចក្រដកកម្មករតាម អំពើ ចិត្ត, ត្រូវផ្គត់ផ្គង់ថ្នាំពេទ្យឲ្យបានគ្រប់គ្រាន់សម្រាប់កម្មករ ពេលឈឺថ្កាត់, សូមឲ្យក្រុមថៅកែរោងចក្រប្រើពាក្យ សម្តីឲ្យបានសមរម្យ, សូមជួយឲ្យបន្ទប់ទឹក អនាម័យ,ប្រាក់អ្នកជំនាញដល់កម្មករ និយោជិត ហើយសូមឲ្យការ ធ្វើការថែមម៉ោង ធ្វើទៅ តាមស្ម័គ្រចិត្ត កុំបង្ខិតបង្ខំ, ពេលបញ្ឈប់កម្មករត្រូវផ្តល់ប្រាក់អត្ថប្រយោជន៍និង សូមដំឡើង ប្រាក់ឈ្នួលដល់ប្រធានក្រុម….៕