ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » សង្គ្រោះ​ពី​ការ​លេបថ្នាំ​បាន​ធូរ​ស្បើយ​ បែរ​ជា​មក​លោតទឹក​សម្លាប់ខ្លួន​ទៀត​

សង្គ្រោះ​ពី​ការ​លេបថ្នាំ​បាន​ធូរ​ស្បើយ​ បែរ​ជា​មក​លោតទឹក​សម្លាប់ខ្លួន​ទៀត​

កំពត ៖​ភ្លើង​ស្នេហា​ភ្លើតភ្លើន​ដូច​ភ្លើង​ចំ​ប៉ើង ពេល​បាន​ភ្លួ​ក​ហើយ​ឲ្យ​នាង​ទឹកភ្នែក គិ​ក​អ្វី​លែងចេញ បង្ខំចិត្ត​អោយ​នារី​ម្នាក់​សម្រេចចិត្ត ផ្ដាច់​សេរ៉ូម រត់​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពត ទៅ​លោតទឹក​ព្រែក​ធ្វើ​អត្ដ​ឃាត ប៉ុន្ដែ​ត្រូវ​ក្រុមគ្រួសារ​ជួយ​ទាន់ពេលវេលា​។ ករណី​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ថ្ងៃ ត្រង់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្បែរ​សួនច្បារ​មាត់​ព្រែក មុខ​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពត ។
​នារី​រង គ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស្រី​ម៉ៅ អាយុ​២៥​ឆ្នាំ មានមុខ​របរ​លក់ ស្រា​បៀរ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កំពង់ បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​- ខេត្ដ​កំពត ។​
​តាម​សាក្សី​ឃើញ​ហេតុការណ៍​ខាង លើ​នេះ​បានឱ្យដឹងថា មុនពេល​កើតហេតុ នារី​រងគ្រោះ​ត្រូវ​សាច់ញាតិ​ដឹកបញ្ជូន មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពត ។ ការដឹក​យកមក​ព្យាបាល​នេះ​បើ តាម​សាច់ញាតិ​នារី​រងគ្រោះ​និយាយថា នារី​រងគ្រោះ បាន​លេបថ្នាំ​ប៉ុង​ប៉ង​សម្លាប់ ខ្លួន​ព្រោះតែ​តូច​ចិ​ត្ដ​នឹង​សង្សារ​បែក​ចិ​ត្ដ ។ នៅពេលដែល​នារី​រងគ្រោះ​កំពុង បន្ដោង​សេរ៉ូម​មិនដឹងថា យ៉ាងដូចម្ដេច​ទេ​បាន​ផ្ដាច់​សេរ៉ូម ចោល​រួច​រត់​ចេញពី​មន្ទីរពេទ្យ​ទៅ​លោតទឹក​ព្រែក​តែម្ដង ។ ភ្លាមៗ​នោះដែរ​សាច់ ញាតិ​ដែល​មើលថែ​នារី​រងគ្រោះ​ក៏បាន រត់តាម​ពីក្រោយ​លោត​ចូលទៅក្នុង ព្រែក​ស្រង់​នារី​រងគ្រោះ​មកលើ​គោក​ទាន់ពេលវេលា ។​
​ប្អូនស្រី របស់​នារី​រងគ្រោះ​បាន​រៀបរាប់ថា ឃើញ​បងស្រី​ក្អួតចង្អោរ​ក្នុង​បន្ទប់​។ លុះ នាង​ចូល​ទៅជិត​ស្រាប់តែ​ធុំក្លិន​ថ្នាំ ទើប​សង្ស័យថា បងស្រី​លេបថ្នាំ​សម្លាប់ខ្លួន ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ បុរស​ជា​សង្សារ​របស់គាត់​បាន​សុំ​បែកផ្លូវ​គ្នា ។
​ប្រភព​បន្ដទៀតថា ដោយ​ឃើញ​ស្ថាន ភាព​បែប​នោះ នាង​បាន​ហៅ​អ្នក​ជិត ខាង​ឱ្យជួយ​នាំ​បងស្រី​មកកាន់​មន្ទីរពេទ្យ បាន​ធូរស្បើយ​ឡើងវិញ នៅ​ម៉ោង​១២ ថ្ងៃត្រង់ ស្រាប់តែ​បងស្រី​របស់​នាង​លួច ដោះ​សេរ៉ូម​រួច​រត់​សំដៅទៅ​មាត់​ព្រែក​។​
​ពាក់ព័ន្ធ នឹង​រឿងរ៉ាវ​នេះ  ប្អូនស្រី​នារី រងគ្រោះ​បាន​រៀបរាប់​ពី​ដំណើររឿង​ថា ដើមឡើយ​បងស្រី​របស់​នាង​រស់នៅ​ជា មួយ​នគរបាល​ម្នាក់​មាន​លក្ខណៈ​ដូច​ប្ដី ប្រពន្ធ​តែ​មិនមាន​កូន​ទេ​។ បន្ទាប់ពី​បែក​គ្នា​ជាមួយ​នគរបាល​រូបនោះ បងស្រី​របស់​នាង​បាន​ជួប​ស្គាល់​បុរស​ម្នាក់ ទៀត​ក្នុង​ទំនាក់​ទំនងជា​សង្សារ​នឹង​គ្នា​។ ប៉ុន្ដែ​ក្រោយពី​ដឹងថា បងស្រី​របស់​នាង ធ្លាប់​រស់នៅ​ជាមួយ​បុរស​ដទៃ​ដូច​ប្ដី​ប្រពន្ធ​នោះ សង្សារ​ក្រោយ​បងស្រី​នាង បាន​សុំ​បែកផ្លូវ​ដើម្បី​កុំឱ្យ​មានរឿង​វែងឆ្ងាយ ហើយ​មិន​ព្រមស្ដាប់​ការពន្យល់​ហេតុផល​ពី​បងស្រី​របស់​នាង​ឡើយ ៕ by nay pur


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya