ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉េអឹម​ឃាត់​ឡាន​មួយគ្រឿង​រកឃើញ​ក្បាល​និង​​ជើង​សត្វតេះ​ដឹក​ចូល​ពី​ប្រទេស​ឡាវ​ ​

ប៉េអឹម​ឃាត់​ឡាន​មួយគ្រឿង​រកឃើញ​ក្បាល​និង​​ជើង​សត្វតេះ​ដឹក​ចូល​ពី​ប្រទេស​ឡាវ​ ​

ស្ទឹងត្រែង ៖  កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ជិត​ផ្លូវ ចូល​ស្ដៅ ស្ថិតក្នុង​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ។​ ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ដ​ស្ទឹងត្រែង​បាន​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​រកឃើញ​ក្បាល​តេះ​៥​ក្បាល​, ជើង​២០, អ្នកបើកបរ​រថយន្ដ​ម្នាក់​អ្នក រួម​ដំណើរ​ជាមួយ​ម្នាក់​ចាប់​បញ្ជូនមក បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ដ បន្ទាប់ពី​មាន​រថយន្ដ​ស៊េរី​ទំនើប​១​គ្រឿង​បាន​ដឹក​ឆ្លងតាម​ច្រក អន្ដរជាតិ​ត្រពាំង​ក្រៀល​ចូលមក​ទឹកដី​កម្ពុជា ។ ​មន្ដ្រី កងរាជអាវុធហត្ថ​ខេត្ដ​ស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យ​ជា​ម្ចាស់​រថយន្ដ ដែល​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ឈ្មោះ អ៊ូ វ៉ាន់ឌី ភេទ​ប្រុស អាយុ​ជាង​៤០ ឆ្នាំ រស់នៅ​ភូមិ​កណ្ដាល សង្កាត់​-​ក្រុង ស្ទឹងត្រែង និងអ្នករួម ដំណើរ​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ​នៅឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya