សៀមរាប ៖កាលវេលាម៉ោង៧ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ កើតឡើងនៅក្បែរផ្សារចាស់ សង្កាត់ស្វាយដង្គំ ប៉ុន្ដែយកមកចង្អុលបង្ហាញភស្ដុតាងផ្សេងៗផ្ទះសំណាក់ព្រហ្មមាស ដែលជាកន្លែងស្នាក់នៅធ្វើសកម្មភាព ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោក វរសេនីយទោ ភឹង ចិន្ដារ៉េត ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្ដសៀមរាប បានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាបលួចកាច់សោកម៉ូតូនោះ ឈ្មោះ យ៉េន ភីន ហៅក្រញាញ់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅខេត្ដកំពង់ធំ ធ្លាប់ជាប់គុក៣ឆ្នាំនៅខេត្ដកំពង់ធំ ក្នុងបទល្មើសដូចគ្នានេះ ។ លោកឲ្យដឹងបន្ដថា
ជនសង្ស័យរូបនោះទើបចេញពីគុណបាន៤ខែ ហើយដើរធ្វើសកម្មភាពកាច់សោកម៉ូតូជាច្រើនលើក ប៉ុន្ដែពេលនេះអស់ល័ក្ខណ៍ត្រូវសមត្ថកិច្ចក្របួចជាប់។
វត្ថុ តាងដែលធ្វើសកម្មភាពមានកាំភ្លើងខ្លី៥៤មួយដើម, បង់មួយ, គ្រាប់ចំនួន៤, ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ២គ្រឿង(១គ្រឿងពាក់ស្លាកលេខសៀមរាប 1J-6571 ស៊េរី២០១០ និងមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ1AG-6055 ស៊េរី២០០៨ ឡើងតែម២០១២ និងស្លាកលេខបន្ទាយមានជ័យ 1G-0808 ព្រមទាំងឧបករណ៍សំរាប់ធ្វើសកម្មភាពកាច់សោ.ក ម៉ូតូជាច្រើនទៀតផងដែរ៕