ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ជនជាប់ចោទ​ពីបទ​ប្រើប្រាស់​​គ្រឿងញៀន​នៅ​វត្ត​សំបួរមាស​ ​

ជនជាប់ចោទ​ពីបទ​ប្រើប្រាស់​​គ្រឿងញៀន​នៅ​វត្ត​សំបួរមាស​ ​

ភ្នំពេញ ៖ ក្នុងពេល​ថ្មីៗ​នេះដែរ​ត្រូវបាន​ប្រជាពលរដ្ឋ​លួចខ្សឹប​ប្រាប់ថា ជនជាប់ចោទ​ទាំងពីរ​នាក់​នេះ​កំពុង​ស្វែងរក​អ្នក​រត់ការ ដើម្បី​ឲ្យ​ពួកគេ​ទាំងពីរ​នាក់​បាន​ចូល​បួស​ជាស​ង្ឃ​វិញ​។​ ​អតីត​សង្ឃ ពីរ​អង្គ​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ដោយ​មួយអង្គ​បាន​បួស​នៅក្នុង​វត្ត​សំបួរមាស ស្ថិតក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​សង្ឃ​មួយអង្គ​ទៀត​បាន​បួស​នៅ​វត្ត​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ ហើយ​នៅពេល​មានឱកាស​ល្អ​សង្ឃ​ទាំងពីរ​អង្គ​បាននាំគ្នា​មក​អង្គុយ​សំងំ​សេព​គ្រឿង ញឿ​ន​នៅក្នុង​កុដិ​គ្មាន​លេខ ក្នុង​វត្ត​សំបួរមាស​រាប់​ខែ​ឆ្នាំ ។
បទល្មើស​ទាំងនេះ​ត្រូវបាន នគរបាល​ខណ្ឌដង្កោ​ចុះបង្ក្រាប រួចហើយ​កសាង​សំណុំរឿង​បញ្ជូន​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​។ ប៉ុន្តែ​ត្រូវបាន​តុលាការ​សម្រេច​កាត់ទោស​អ្នក​ទាំងពីរ​ជាប់ពន្ធនាគារ រយៈពេល​៣​ខែ តែ​ទោស​នេះ​ត្រូវបាន​ព្យួរ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​១៥​ម៉ឺន​រៀល​។​
​ជនជាប់ចោទ​ទាំងពីរ​នាក់​មានឈ្មោះ  ព្រឿង សារឿន អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ ព្រឿង ដូ​ណា អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ ពួកគេ​ទាំងពីរ​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​ទីលំនៅ​ក្បែរ​វត្ត​សំបួរមាស ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya