ភ្នំពេញ ៖ កាលពីវេលាម៉ោង ២០ និង៣០នាទីយប់ ថ្ងៃទី០៤ វិច្ឆិកា ២០១៣ នៅក្នុងហាងកូន ប្រសារស្រី ស្ថិតតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជន សង្ស័យមានឈ្មោះ ទេព វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករោងចក្រកាត់ដេរ ស្នាក់នៅភូមិបែក ចាន ឃុំបែកចាន ស្រុកអង្គស្នួល
ខេត្តកណ្តាល ។ រីឯម្ចាស់ម៉ូតូមាន ឈ្មោះ ឡី គង់ ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរកម្មកររោងចក្រ កាត់ដេរស្នាក់នៅជាមួយជនសង្ស័យ ម៉ូតូដែលជនសង្ស័យខ្ចី យកទៅលក់នោះ ម៉ាកស្កុបពីស៊េរីឆ្នាំ ២០១១ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1C-2014 ។
បើយោងតាមជនរងគ្រោះ រៀបរាប់ប្រាប់នគរបាលនោះបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនសង្ស័យបានប្រើល្បិច ខ្ចីរបស់ខ្លួនជិះបន្តិច ខ្លួនក៏ព្រមឲ្យដោយយល់ថា មនុស្សស្គាល់គ្នា ប៉ុន្តែពេល ជន សង្ស័យជិះចេញទៅក៏ជិះទៅបាត់រហូតតែម្តង ទើបខ្លួនមានការសង្ស័យ ក៏ទៅដាក់ពាក្យបណ្តឹង នៅនគរ បាលប៉ុស្តិ៍ស្រុកអង្គស្នួល លុះដល់ល្ងាចយប់ថ្ងៃកើតហេតុ រូបគេបានទៅសាកសួរមិត្តភ័ក្តិ ទើបទទួលព័ត៌ មានដឹងថា ជនសង្ស័យមកស្នាក់នៅម្តុំផ្លូវ២០០៤ ទើបរូបគេបានដើរឃ្លាំរកមើល ក៏ប្រទះ ឃើញជនសង្ស័យ មកចូលផឹកស៊ី និងច្រៀងខារ៉ាអូខេខាងលើ ទើបរូបគេមកដាក់ពាក្យ បណ្តឹង នៅនគរបាលប៉ុស្តិ៍កាកាប ឲ្យ ចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ៕
» ព័ត៌មានជាតិ » ខ្ចីម៉ូតូមិត្តភ័ក្តិ លក់យកលុយ ទៅស៊ីផឹក ត្រូវម្ខាស់ឃើញ ប្តឹងប៉ូលិសចាប់