ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេច​ឮថា លោក ភេ សុ​មុនី ប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ ប្រើ​ឈ្មោះ​លោក គុណ ញឹម និង​លោក សេង សារឿន អនុប្រធាន​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នំពេញ យក​អំណាច​ភរិយា លោក គុណ ញឹម..?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គី​រី​  ||     មន្ត្រី​គយ​ស្រុកស្រែ​អំបិល ធុំក្លិន​ពុំ​សូវ​ស្រួល ខណៈ​មានការ​បែកធ្លាយ​រឿង ប្រមូល​ពន្ធ​ក្រៅបញ្ជី​រដ្ឋ ?​  ||     មានការ​ឃុបឃិត​គ្នា​លក់​ឡូ​ត៌​នេសាទ​ជាច្រើន​កន្លែង នៅ​ស្រុក​ជល​គីរី​  ||     ករណី​អ្នកទោស​ស្លាប់ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ឆ្លើយ​ដាក់គ្នា?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » កម្មករ​អន្តោរ​ប្រវេសន៍៤នាក់​ខ្មែរ ត្រូវបាន​សម្លាប់​នៅក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់ពី​ប៉ូលិស​បើកឡាន​ដេញចាប់

កម្មករ​អន្តោរ​ប្រវេសន៍៤នាក់​ខ្មែរ ត្រូវបាន​សម្លាប់​នៅក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់ពី​ប៉ូលិស​បើកឡាន​ដេញចាប់

អន្តរជាតិ ៖នៅ​ថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១៧នេះ កម្មករ​អន្តោរ​ប្រវេសន៍៤នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ បន្ទាប់ពី​ប៉ូលិស​បើកឡាន​ដេញចាប់ នៅ​ខេត្ត​ឆា​ឆឹង​សៅ ភាគ​ខាងកើត​ប្រទេស ។ នេះ​បើតាម​ប្រភព​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍។

ប៉ូលិស​ស្រុក​ផ្លែង​យ៉ាវ បាន​រាយការណ៍​អំពី​ឧបទ្ទវ​ហេតុនេះ​នៅ​ម៉ោង ២ និង ៣០ នាទី​ព្រឹក។

ខណៈដែល​កំពុង​ព្យាយាម​បើករថយន្ត​ភី​ក​អាប់​គេច​ចេញពី​ប៉ូលិស អ្នកបើក​ឡាន​ភី​ក​អាប់​ដឹក​កម្មករ​ចំណាកស្រុក ២១ នាក់​បាន​បើក​តាមផ្លូវ​តូចចង្អៀត​លេខ ៣១៣ (ផ្លូវ​រវាង​ស្រុក​កាប៊ីន​បុរី និង​ស្រុក​សា​ថា​ហ៊ី​ប) រួច​ក៏​ធ្លាក់​ស្នាមភ្លោះ។

ប៉ូលិស​បាន​រកឃើញរ​ថ​យន្ត​ភី​ក​អាប់​ពណ៌​ស​ម៉ាក Toyota ស្លាក​លេខ​ខេត្ត​ស្រះកែវ ក្រឡាប់​ក្នុង​ប្រឡាយទឹក​ប្រហែល ១ គីឡូម៉ែត្រ​ពី​ផ្លូវជាតិ។ រថយន្ត​ហាក់ដូចជា​ធ្លាក់​ពី​ផ្លូវ ដែលមាន​កម្ពស់​ពី ២ ទៅ ៣ ម៉ែត្រ។ មាន​សញ្ញា​បង្ហាញថា​មាន​មនុស្ស​ខ្លះ​នៅ​ខាងក្នុង​បាន​រត់​គេចខ្លួនបាត់​សូន្យឈឹង ប៉ុន្តែ​ប្រជាជន​កម្ពុជា ៤ នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ។

បន្ទាប់ពី​ស្រង់​ឡាន​ចេញពី​ប្រឡាយ ប៉ូលិស​បាន​រកឃើញ​សាកសព​បុរស​ពីរ​នាក់​និង​ស្ត្រី​ម្នាក់​នៅក្នុង​រថយន្ត។ បុរស​ម្នាក់ទៀត​ត្រូវបាន​រកឃើញ​ស្លាប់​នៅ​ខាងក្រៅ​រថយន្ត។ ក្រោយមក​ពួកគេ​ទាំង៤ត្រូវបាន​ស្គាល់​ថា​ជា​ប្រជាជន​កម្ពុជា។

អ្នក​រស់រានមានជីវិត​បាន​និយាយថា អ្នកបើកបរ​ជនជាតិ​ថៃ​កំពុង​ដឹក​កម្មករ​អន្តោរ​ប្រវេសន៍​កម្ពុជា​ចំនួន ២១ នាក់​ពី​ខេត្ត​ស្រះកែវ​ដើម្បី​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ខេត្ត​សាមុត​ប្រា​ខាន់។

ជនជាតិ​ថៃ​ពីរ​នាក់​ទៀត​អង្គុយ​នៅ​កៅអី​មុខ ខណៈ ៩ នាក់​ក្នុងចំណោម​ប្រជាជន​កម្ពុជា អង្គុយ​នៅ​កៅអី​ក្រោយ​នៃ​កាប៊ីន ហើយ ១២ នាក់​ទៀត​អង្គុយ​នៅក្រោយ​រថយន្ត​ភី​ក​អាប់។

នៅត្រង់​ព្រំប្រទល់​ខេត្ត​ប្រាចិន​បុរី និង ខេត្ត​ឆា​ឆឹង​សៅ ប៉ូលិស​ប្រចាំ​ផ្លូវ​ហាយវ៉េ​បានចាប់ផ្តើម​ដេញតាម​ឡាន​ភី​ក​អាប់​នេះ។ អ្នកបើកបរ​បាន​បង្កើន​ល្បឿន​ពី​ចំណុចប្រសព្វ​ខៅ​ហិន​សុន​នៅលើ​ផ្លូវជាតិ​លេខ ៣១១ ហើយ​បាន​កាច់ចង្កូត​បួងភ្លាមៗត្រង់ចំណុច​ប្រសព្វ បាន់​នឿន​រ៉ៃ ដើម្បី​រកមើល​ផ្លូវ​តូច គេច​ចេញពី​ផ្លូវធំ។

ប៉ូលិស​និយាយថា ជាមួយ​ចង្កៀង​មុខ​រលត់ អ្នកបើក​បរបាន​បើកឡាន​ទៅលើ​ផ្លូវ​តូចចង្អៀត មុនពេល​ធ្លាក់ចូល​ប្រឡាយ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya