កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី០៤ វិច្ឆិកា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចជិតខ្លោងទ្វារវត្តបាញ់ឆ្គោល ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខណៈដែលម្ចាស់ដើមធ្នង់នេះ ព្យាយាមបើករថយន្តគេចពីសមត្ថកិច្ចកាត់តាមផ្លូវលំហើយឡើងមកថ្នល់ ជាតិ ។
លោក នេត សាម៉ុន នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បាននិយាយឱ្យដឹងថា ដោយទទួលបានព័ត៌មានថា មានរថយន្តកូរ៉េពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-7658 មួយគ្រឿងដឹកពកដើមធ្នង់យ៉ាងធំ កំពុងធ្វើដំណើរតាមផ្លូវលំ ចេញពីវត្តបាញ់ឆ្គោលឡើងមកថ្នល់ជាតិ លោកក៏បានសហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងមន្ត្រីប៉ូលិសសេដ្ឋកិច្ចខេត្ត ដេញស្ទាក់ចាប់បាននៅចំណុចខ្លោងទ្វារ ចេញពីវត្តបាញ់ឆ្គោល ដោយក្នុងរថយន្តនោះ
មានពកដើមធ្នង់មួយដើមធំ និងកំណាត់ពកធ្នង់៣កំណាត់ទៀត ដែលជាឈើមានតម្លៃ ៕
» Breaking News, ព័ត៌មានជាតិ » មន្ត្រីរដ្ឋបាលព្រៃឈើចាប់ ម្ចាស់ឈើរករឿងអ្នកកាសែតថត