ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​២​នាក់​បងប្អូន រាវ​លេខ​ទូរស័ព្ទ​អន្ទង​ប្រពន្ធ​គេ​មក​រួមរ័ក ​

ប៉ូលិស​ចាប់ខ្លួន​២​នាក់​បងប្អូន រាវ​លេខ​ទូរស័ព្ទ​អន្ទង​ប្រពន្ធ​គេ​មក​រួមរ័ក ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី ០៤ វិច្ឆិកា ២០១៣ ដោយ​ជាប់​ពាក់ព័ន្ធ​រាវ​លេខ​ទូរស័ព្ទ​អន្ទង​ប្រពន្ធ​គេ​មក​រួមរ័ក​មេត្រី និង​លួច​យកប្រាក់ ។​
​ប្រភព​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នោះ ១-​ឈ្មោះ​ឃុន ណៃ​ហឿន អាយុ​៤២​ឆ្នាំ (​ជា​បងស្រី​) ២-​ឈ្មោះ​យិន ទូច ហៅ​យិ​ត អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សើយ ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម ។​
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​១០ តុលា ២០១៣ កន្លងមក ឈ្មោះ​យិន ទូច ហៅ​យិ​ត បាន​ទូរស័ព្ទ​រាវ​លេខ​លេងក៏​ចូលទៅ​ស្ត្រី​ម្នាក់​អាយុ​៣០​ឆ្នាំ ជា​ប្រពន្ធ​មន្ត្រីរាជការ​ម្នាក់​ធ្វើការ​នៅ​ខេត្តក្រចេះ ។ ពេល​ទូរស័ព្ទ​ចូល​នោះ ជននេះ​បាន​និយាយ​បញ្ចុះបញ្ចូល​ឱ្យគេ​ស្រឡាញ់​ខ្លួន និង​បាន​ណាត់​ឱ្យមក​ជួបគ្នា បើ​មិន​ធ្វើតាម​ការសន្យា​ទេ គេ​គំរាមថា
នឹង​យក​រឿង​អាក្រក់​ទាំងឡាយ​ទៅប្រាប់​ប្តី ។​
​ប្រភព​បាន​បន្តទៀតថា ស្ត្រី​ខាងលើ​បាន​ចាញ់​ល្បិចកល​បោក​បញ្ឆោត ក៏​ព្រម​វេច​បង្វិច​ចុះចោល​ប្តី ថែមទាំង​យកប្រាក់​ចំនួន​៣១.០០០​ដុល្លារ និង​១៣​លាន​រៀល បានមក​រួមមេត្រី​ជាមួយ​ឈ្មោះ​យិន ទូច​អស់​រយៈពេល​ជិត​១​ខែ​នៅផ្ទះ​ជនសង្ស័យ​នោះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya