ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ បង្ក្រាប​បទល្មើស​ជលផល

ខ​ណ្ទ​រដ្ឋបាល​ជលផល​កំពង់​ធំ បង្ក្រាប​បទល្មើស​ជលផល

​កំពង់ធំ ៖ បទល្មើស​ជលផល កើតមាន​ពេញបន្ទុក អ្នក​បង្ក្រាប​ក៏​នៅតែ​បង្ក្រាប រីឯ​អ្នក​ដាក់​ក៏​នៅតែ​ដាក់ ចំណែក​អ្នកជំនាញ​ខាង​ដើរ​ជំរិត​ទា​លុយ ពី​ប្រជាពលរដ្ឋ ពី​ការដាក់​បទល្មើស​ក៏​កាន់​តែមាន​សភាព​កើនឡើង​ជា​លំដាប់ ជាហេតុ​ធ្វើ​ឲ្យ​ការបង្ក្រាប​របស់​កំលាំង​រដ្ឋបាល​ជលផល តែ​ប៉ុន្នា​ន​គ្រាប់​ប៉ុណ្ណោះ មិនអាច​ទប់ ស្កាត់​និង​បទល្មើស
​បាន តែ​ទោះជា​យ៉ាងណាក្តី ក៏​វា​នៅតែ​ល្អជា​ជាង ដេក​យកដៃ​គង​ថ្ងាស់​ដោយ​មិនបាន អនុវត្ត​វិធានការ​បង្ក្រាប​នោះ​។​
​ជាក់ស្តែង លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល កំពង់ធំ បាន​ដឹកនាំ​កំលាំង​បង្ក្រាប​បទល្មើស ដែល​បងប្អូន​ប្រជាពលរដ្ឋ កំពុងតែ​ធ្វើ​សកម្មភាព ដាក់​ស្បៃ​មុង​ដាក់​អ៊ុយ ដាក់​លប​រ៉ាវ ដោយ​ខុសច្បាប់ ដោយបាន​សហការ​ជាមួយ កំលាំង​ផ្នែក​ផាត់​រដ្ឋបាល​ជលផល​ស​ណ្ដា​យ សង្កាត់រដ្ឋបាល​ជលផល​ស្ទោង​សឹក​រង​ស្រុក កងរាជអាវុធហត្ថ​(​បេ​០៦) សហគមន៍​នេសាទ បង្ក្រាប​នៅ​ចំណុច ឃុំ​ម្សាក្រង ស្រុក​ស្ទោង​និង​កំពង់​ចិន​ជើង  និង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ បាន​រុះរើ និង​បំផ្លាញចោល​របាំង​ស្បៃ​មុង​១៨​របាំង ប្រវែង ២៤៨០​ម  លូ​ស្បៃ​មុង​៩​មា​ត់ឡុក​ស្បៃ​មុង​៩​គ្រឿង លូ​សាច់​អួន​២៥​មាត់ ឡុ​កសាច់​អួន​១៤​គ្រឿង បង្គោល ៦៦០​ដ ចាក់​លែង​ត្រី​ចំរុះ​១៤០​គ​.​ក​ក្នុងនោះដែរ​ក៏បាន​ធ្វើការ​អប់រំ​ដល់​ប្រជា​នេសាទ​ចំនួន ៤០ សារ​អំពី​អនុសាសន៍​៧​ចំណុច​របស់​សម្ដេច​តេ
​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ស្តីពី​ជលផល ព្រមទាំង​ប្រកា​សលេខ​៤៥៨ ប្រក​.​កសក ស្ដីពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ផងដែរ​។​
​លោក ប៉ែន វណ្ណ​រិ​ទ្ធ បាន​ឲ្យ​ដឹងថា បញ្ហារ​ការចុះ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ មិនមែន​សមត្ថកិច្ច​មិន​បង្ក្រាប​នោះ ទេ តែ​ផ្ទុយទៅវិញ​សកម្ម​ភាណ​បង្ក្រាប ត្រូវបាន​ធ្វើឡើង​យ៉ាង​មមាញឹក ទាំង​ការផ្សព្វផ្សាយ​ច្បាប់ ទាំង​ការចាប់​ពិន័យ និង​អ្នកខ្លះ​និង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ប៉ុន្តែ​សកម្មភាព​ការដាក់​បទល្មើស នេសាទ​ដោយ
​ខុសច្បាប់ ។ ជិត​ក្លាយទៅជា​ប្រពៃណី​ទៅហើយ ព្រោះតែ​ប្រជាពលរដ្ឋ​ឈប់​ខ្លាច​ច្បាប់​ទៅហើយ ដោយ​គិតថា បើ​សមត្ថកិច្ច​ចាប់​របស់​ពួកគេ ពួកគេ​និង​ទៅ​ទិញ​ថ្មី ដោយមាន​ទាំង​អ្នក​ឲ្យ​ជំពាក់​មុន ដាក់​ត្រី​បាន​ទើប​យកលុយ​មក​សង អញ្ចឹង​ហើយ​បានជា​ស្ថានភាព​ដី​ក្នុង​បឹង​ទន្លេសាប អនាគត​សុទ្ធតែ​គឺ​សុទ្ធ តែ​ស្បៃ​មុង ។​
​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា នៅក្នុង​ឃុំ​ពាម​បាង មាន​បែរ​ត្រី​ឆ្តោរ មិនតិចជាង ៣០០​បែរ​នោះទេ ស្ថិតនៅក្នុង ភូមិ​ដូន​ស្តើង ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ចិញ្ចឹម​ត្រី យ៉ាង​អាណាធិបតេយ្យ​ជាទីបំផុត លុះ​មកដល់ ពេលនេះ​សមត្ថកិច្ច នាំគ្នា​ទៅយក​លុយ ជា​ហូរហែរ ពី​អ្នក​ចិញ្ចឹម​កូន​ត្រី​ឆ្តោរ តែ​មិនដឹង​ពេលណា​ទើប សមត្ថកិច្ច ភ្ញាក់រលឹក​បង្ក្រាប​កូន​ត្រី​ឆ្តោរ តែ​ប្រហែលជា​មិនមាន​អ្នកណា​បង្ក្រាប​ទេ ដោយសារ​តែមាន ជលផល​ម្នាក់ និយាយថា លោក​ព្រះរាជអាជ្ញា​នៅ​ភ្នំពេញ​ម្នាក់ ទទួល​តួនាទី លើ​ភារៈ​ជលផល បាន​គំរាម​ពី​សមត្ថកិច្ច ជលផល ថែមទាំង​ស្តី​ប​ន្តោ​ស​ថា ហេតុដូចម្តេច​បានជា ជលផល​ទៅ​កាប់ ទៅ​ចាក់ចោល កូន​ត្រី និង​សម្ភារៈ​របស់​ប្រជាពលរដ្ឋ ព្រោះ​ច្បាប់​មាត្រា​ណាខ្លះ ដែល​បាន​បញ្ជា​ឲ្យ​អនុវត្ត ជាហេតុ​ធ្វើ​ឲ្យ​មន្ត្រីជលផល​ខ្លះ​ខ្លាច​មិន​ហ៊ាន​បញ្ចេញ​សមត្ថ​ភាពជា​មន្ត្រី​អនុរក្ស​ម​ឆ្ឆា​ជាតិ ៕​    ​ដោយ  អ៊ុង​សំអាត​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya