ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » សាលាដំបូង​សម្រេច​ឃុំខ្លួន​នាយិកា រឿង​ឆបោក​ប្រាក់​លោក​ផ្កាយ​៣​យោធា​ចំនួន​២៥​ម៉ឺន​ដុល្លារ​ ​

សាលាដំបូង​សម្រេច​ឃុំខ្លួន​នាយិកា រឿង​ឆបោក​ប្រាក់​លោក​ផ្កាយ​៣​យោធា​ចំនួន​២៥​ម៉ឺន​ដុល្លារ​ ​

ភ្នំពេញ ៖ នៅ​ថ្ងៃទី​៥ វិច្ឆិកា ២០១៣ បានសម្រេច​ចេញ​ដីកា​ឱ្យ​ឃុំខ្លួន​នាយិកា​ក្រុមហ៊ុន​ម្នាក់​ដែល​បាន​ឆបោក ប្រាក់​លោក​ផ្កាយ​បី​យោធា​ចំនួន​២៥​ម៉ឺន​ដុល្លារ​អាមេរិក ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ លោកស្រី រាជ​នី អាយុ​៣៦​ឆ្នាំ ជា​នាយិកា​ក្រុមហ៊ុន​វិនិយោគ និង​ទំនាក់ទំនង​ក្រៅ និង​ក្នុងប្រទេស​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៣១៥ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​
​លោកស្រី​នាយិកា​ក្រុមហ៊ុន​ត្រូវបាន​សមត្ថកិច្ច មន្ទីរ​ស្រាវជ្រាវ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៤ វិច្ឆិកា នៅ​ម្តុំ​ផ្សារ​ចាស់ ខណ្ឌដូនពេញ ដែល​ការចាប់ខ្លួន​នោះ​គឺ​បានធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​២៤៩ ត​.​ព្រ របស់​ចៅ​ក្រុម​ស៊ើបសួរ​លោក​កែវ មុនី ។​
​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យដឹងថា កន្លងមក​សមត្ថកិច្ច​បានធ្វើ​លិខិត​អញ្ជើញលោក​ស្រី រាជ​នី បន្តបន្ទាប់​ដែរ ដើម្បី​ឱ្យចូល​ដោះស្រាយ​លើ​ពាក្យបណ្តឹង​នោះ តែ​លោកស្រី​គេចវេះ​បានជា​ពាក្យបណ្តឹង​ដាក់ជូនទៅ​ស្ថាប័ន​តុលាការ ទើបបាន​ជាមាន​ដីកា​បង្គាប់​ឱ្យ​តាមរក​ចាប់ខ្លួន ។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​បន្តថា ការតាមរក​ចាប់ខ្លួន​លោកស្រី​នាយិកា​ក្រុមហ៊ុន​រូបនេះ មាន​រយៈពេល​ជាង​៣​ខែ​មកហើយ ដែល​ទំរាំ​តាម​ប្រមាញ់​ចាប់បាន​លោកស្រី ។ ពេល​ចាប់ខ្លួន​លោកស្រី​នាំទៅ​សាលាដំបូង​លោកស្រី នៅតែ​អះអាងថា ប្រាក់​ទាំងអស់នោះ​យកទៅ​រត់ការ ពេលនេះ​លោកស្រី​ពុំមាន​ប្រាក់​ឱ្យទៅ​ដើមបណ្តឹង​វិញ​ទេ បានជា​លោក​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​នាយិកា​ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន​នោះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya