បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៦និង ៣០នាទី ល្ងាច ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៣ លើដងផ្លូវជាតិលេខ៥ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុបប៉ោយប៉ែត ។ មនុស្សប្រុសស្រី៣នាក់បងប្អូនបង្កើត ខណៈកំពុងបើកម៉ូតូឌុបគ្នាវិលត្រឡប់ពី ផ្ទះជីដូននៅសង្កាត់និមិត្ត បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរបុកជាមួយរ៉ឺម៉កម៉ូតូ១គ្រឿង ដែលម្ចាស់ ចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យ រងរបួសធ្ងន់ស្រាលទាំង៣នាក់ ។
តាម សម្តីនគបាលចរាចរបានអោយដឹងថា ភាគីរងគ្រោះជិះម៉ូតូម៉ាកស៊ុយស្សុគីស្មាស់ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ រឿន គឹមលី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត និងមានអ្នករួមដំណើរ ២នាក់ទៀត ជាប្អូនមានឈ្មោះ រឿន គឹមលាភ អាយុ១៤ឆ្នាំ និងប្អូនប្រុសម្នាក់ទៀតឈ្មោះ រឿន លីហូវ អាយុជាង២ឆ្នាំ។ ចំណែកភាគីរ៉ឺម៉កម៉ូតូមានគ្នា៤នាក់ ជាកម្មករទើបមកពីរៀបពិតានផ្ទះឲ្យគេនៅភូមិអណ្ដូងថ្មមាស សង្កាត់កើតហេតុ បើកបរដោយឈ្មោះ មុំ នួន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិមិត្តភាព ៕ ខៀវ បុរី
» ព័ត៌មានជាតិ » ម៉ូតូបុករ៉ឺម៉កកង់បីពេញទំហឹង