កណ្តាល ៖ បុរសដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សួង មនោរម្យ អាយុ២៩ឆ្នាំ ស្នាក់នៅបច្ចុប្បន្ន ភូមិពោធិ៍ លំឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្តាល។
តាមការឲ្យដឹងពីសមត្ថកិច្ច នគរបាលនិយាយថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនតាមដីកាតុលាការដោយសារឈ្មោះសួងម នោរម្យ នេះមិនព្រមចូលខ្លួនតាមលិខិតអញ្ជើញចំនួន២លើកកន្លងរួចមកហើយទើប នៅល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នគរបាលសន្តិសុខព្រហ្មទណ្ឌបានឃើញឈ្មោះ សួង មនោរម្យ នេះចេញចូលនៅផ្សារព្រែកអញ្ចាញទើបឃាត់ខ្លួនមកកាន់អធិការរដ្ឋា ននគរបាលស្រុកតែម្តង។
ឈ្មោះសួង មនោរម្យ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា មានកំហុសអ្វីពិតប្រាកដនោះទេតែសមត្ថកិច្ចបង្ហើបថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួនពេលនេះគឺតាមបណ្តឹងរបស់កូនប្រសាចុង និង មានគំនិតប៉ុនប៉ងធ្វើឃាត ៕