ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ច្រក​ប៉ុស្តិ៍៧ ណាំ​លៀ ឲ្យ​ឈើ​ឆ្លងទៅ​វៀតណាម​ជិត៣០គ្រឿង​  ||     សកម្មភាព​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​នៅលើ​ទឹកដី​ស្រុក​ជល​គី​រី ពុំមាន​ការបង្ក្រាប?​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​ហិកតា​នៅក្នុង​ឃុំ​ច្រ​ណូ​ក​កំពុង​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ក្នុងស្រុក​កំពង់លែង​  ||     បែកធ្លាយ​រឿង​កាន់​ខ្លាំង បើកដៃ​ឲ្យ​ត្រាក់ទ័រ ចំនួន២គ្រឿង​ចូល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​រាប់រយ​ហិកតា នៅ​កំពង់ឆ្នាំង​  ||     មច្ឆា​ជាតិ​ក្នុងស្រុក​ជល​គិរី​ប្រឈមមុខ​នឹង​វិនាស​ហិនហោច ខណៈ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​បណ្តែតបណ្តោយ​អោយ​បទល្មើស​នេសាទ​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ​  ||   

» ព័ត៌មានជាតិ » រកឃើញ​ទឹកក្រូច ទឹក​ទំពាំងបាយជូ នំ​ស្រួយ ចាហួយ​ដូង ស្រា​បៀ និង​ទឹក​ផ្លែឈើ ខូចគុណភាព​ដាក់លក់​នៅ​ផ្សារ​ស្ទោង ខេត្តកំពង់ធំ

រកឃើញ​ទឹកក្រូច ទឹក​ទំពាំងបាយជូ នំ​ស្រួយ ចាហួយ​ដូង ស្រា​បៀ និង​ទឹក​ផ្លែឈើ ខូចគុណភាព​ដាក់លក់​នៅ​ផ្សារ​ស្ទោង ខេត្តកំពង់ធំ

(កំពង់ធំ)៖ នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ ពេល​មន្ត្រី​សាខា​កាំកុងត្រូល សហការ​ជាមួយ មន្ទីរ​ពាណិជ្ជកម្ម អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ពិនិត្យ ផ្សព្វផ្សាយ​អំពី​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ នៅក្នុង​ផ្សារ​ស្ទោង ស្ថិតនៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់​ចិន ស្រុក​ស្ទោង ខេត្តកំពង់ធំ ដើម្បី​ចូលរួម​លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​ចំណីអាហារ។

បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ ក្រុមការងារ​បាន​រក​ឃើញ​ផលិតផល​ជាច្រើន ដែល​ខូចគុណភាព​ដូចជា៖ ទឹកក្រូច ម៉ាក Big ចំនួន៨ដប ផលិត​នៅ​ប្រទេស​ថៃ ទឹកក្រូច ម៉ាក​កូកាកូឡា ចំណុះ១,២៥ml ចំនួន១៥ដប ផលិត​នៅ​ប្រទេស​ថៃ ទឹកក្រូច ចំណុះ១,៦ml ចំនួន២០ដប ផលិត​នៅ​ប្រទេស​ថៃ ទឹកក្រូច ម៉ាក​ហ្វា​ន់តា ចំណុះ១,២៥ml ចំនួន២០ដប ផលិត​នៅ​ប្រទេស​ថៃ ទឹក​ទំពាំងបាយជូ ចំណុះ​២៣០ml ចំនួន២៤កំប៉ុង នំ​ស្រួយ ចំនួន៨កញ្ចប់ ផលិត​នៅ​ប្រទេស​វៀតណាម ស្រា​បៀ​ចំនួន១៥កេស ទឹក​ផ្លែឈើ ចំនួន ១២ដប និង​ចាហួយ​ដូង ចំនួន១៦កញ្ចប់ ផលិត​នៅ​ប្រទេស​វៀតណាម ។ក្រុមការងារ​បានធ្វើ កំណត់ហេតុ និង​ដកហូតយក​ទំនិញ​ខូចគុណភាព​ទាំងនោះ យកទៅ​ទុក​ដុត​កម្ទេចចោល ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya