ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ច្រក​ប៉ុស្តិ៍៧ ណាំ​លៀ ឲ្យ​ឈើ​ឆ្លងទៅ​វៀតណាម​ជិត៣០គ្រឿង​  ||     សកម្មភាព​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​នៅលើ​ទឹកដី​ស្រុក​ជល​គី​រី ពុំមាន​ការបង្ក្រាប?​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​ហិកតា​នៅក្នុង​ឃុំ​ច្រ​ណូ​ក​កំពុង​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ក្នុងស្រុក​កំពង់លែង​  ||     បែកធ្លាយ​រឿង​កាន់​ខ្លាំង បើកដៃ​ឲ្យ​ត្រាក់ទ័រ ចំនួន២គ្រឿង​ចូល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​រាប់រយ​ហិកតា នៅ​កំពង់ឆ្នាំង​  ||     មច្ឆា​ជាតិ​ក្នុងស្រុក​ជល​គិរី​ប្រឈមមុខ​នឹង​វិនាស​ហិនហោច ខណៈ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​បណ្តែតបណ្តោយ​អោយ​បទល្មើស​នេសាទ​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង២នាក់​ទៀត​រងរបួស​ធ្ងន់ កំពង់ស្ពឺ

ម៉ូតូ​បុក​ម៉ូតូ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង២នាក់​ទៀត​រងរបួស​ធ្ងន់ កំពង់ស្ពឺ

(កំពង់ស្ពឺ)៖ កាលពី រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​ទៀត​រងរបួស​ធ្ង​ន។ ហេតុការណ៍​គ្រោះថ្នាក​ចរាចរណ៍​នេះ កើតឡើង​ត្រង់ចំណុច​ផ្លូវលំ​ភូមិ​ទ័ព​ម្រាក់ ឃុំ​កក់​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម្នាក់ឯង បើកបរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ម៉ាក​សង់ អ្នកបើកបរ និង​អ្នករួមដំណើរ​ជាមួយ​ក៏​មិនទាន់​ស្គាល់​អត្តសញ្ញាណ ដែល​បើក​បញ្ច្រាសទិស​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ពីរ​នាក់។

ក្រោយពី​កើតហេតុ​អ្នករងរបួស ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ដឹក​យកទៅ​មន្ទីរពេទ្យ សព​ត្រូវបាន​សមត្ថកិច្ច​យកមក​តម្កល់ទុក​នៅ​វត្ត​ក្បែរ​កន្លែងកើតហេតុ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya