ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ក្រសួង​សង្គមកិច្ច​គឺ​រឿង​ក្របខ័ណ្ឌ​ពិសេស​ប្រហែល​ពាក់ព័ន្ធ​កូន ប្អូន​នឹង​បក្ខពួក​ច្រើន ?​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់​ថ្មាំ​តិចតួច នៅ​ផ្នែក​ខ្លះ​អគារ​ជាន់​ទី២និង​ទី៣ នៃ​អគារ​ធំ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||     ផ្ទះ​ទទួល​ទិញ​នៅ​ផល​ចោរកម្ម​ពី​ឡាន​ដឹក​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង កំពុង​លួច​សំ​ង៉​ទិញ​យ៉ាង​រំភើយ​  ||     ចាប់​ឡាន​ដឹកឈើ​ប្រណិត​មួយគ្រឿង មិនបាន​មួយ​ដង្ហើមចង្រិត​លែង​វិញ​បាត់​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់ថ្នាំ​តិចតួច នៅ​អគារ​ធំ ផ្នែក​ខ្លះ​នៃ​ជា​ន់ទី២និង​ទី៣ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ ខណៈ​គោយន្ត​បើក​ឆ្លងផ្លូវ បណ្តាល​ឲ្យ​បុក​ពេញទំហឹង រងរបួស​បាក់ជើង​ឆ្វេង នៅ​ព្រៃវែង

បុរស​ម្នាក់​ជិះ​ម៉ូតូ ខណៈ​គោយន្ត​បើក​ឆ្លងផ្លូវ បណ្តាល​ឲ្យ​បុក​ពេញទំហឹង រងរបួស​បាក់ជើង​ឆ្វេង នៅ​ព្រៃវែង

ព្រៃវែង ៖កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ខណៈ​គោយន្ត​បើក​ឆ្លងផ្លូវ បណ្តាល​ឲ្យ​បុក​ពេញទំហឹង រងរបួស​បាក់ជើង​ឆ្វេង នៅ​ចំណុច​ផ្លូវបំបែក ស្ថិតនៅ​ភូមិ​ភ្នំ​គង់ ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង។

ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​អ៊ែ​ប្លែក C125 ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ប៉ែន រតនៈ ភេទ​ប្រុស អាយុ ២២ឆ្នាំ រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង បើកបរ​ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង បាន​បុក​គោយន្ត ដែល​កំពុងបើក​ឆ្លងកាត់​ផ្លូវ​ពេញទំហឹង​រងរបួស​បាក់ជើង​ខាងឆ្វេង ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង ។ បន្ទាប់មក​អ្នកបើក​គោយន្ត បាន​បើក​រត់​គេចខ្លួនបាត់ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អ្នកបើក​គោយន្ត។ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍ រដ្ឋបាល​មេបុណ្យ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya