ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ច្រក​ប៉ុស្តិ៍៧ ណាំ​លៀ ឲ្យ​ឈើ​ឆ្លងទៅ​វៀតណាម​ជិត៣០គ្រឿង​  ||     សកម្មភាព​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​នៅលើ​ទឹកដី​ស្រុក​ជល​គី​រី ពុំមាន​ការបង្ក្រាប?​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​ហិកតា​នៅក្នុង​ឃុំ​ច្រ​ណូ​ក​កំពុង​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ក្នុងស្រុក​កំពង់លែង​  ||     បែកធ្លាយ​រឿង​កាន់​ខ្លាំង បើកដៃ​ឲ្យ​ត្រាក់ទ័រ ចំនួន២គ្រឿង​ចូល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​រាប់រយ​ហិកតា នៅ​កំពង់ឆ្នាំង​  ||     មច្ឆា​ជាតិ​ក្នុងស្រុក​ជល​គិរី​ប្រឈមមុខ​នឹង​វិនាស​ហិនហោច ខណៈ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​បណ្តែតបណ្តោយ​អោយ​បទល្មើស​នេសាទ​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ​  ||   

» ព័ត៌មានជាតិ » ចុះ​ផ្អាក​អាជីវកម្ម​ផ​លិ​ផត​ស្ករត្នោត​ក្លែងក្លាយ ៤៣កន្លែង នៅ​តាកែវ

ចុះ​ផ្អាក​អាជីវកម្ម​ផ​លិ​ផត​ស្ករត្នោត​ក្លែងក្លាយ ៤៣កន្លែង នៅ​តាកែវ

តាកែវៈ នា​ថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៧នេះ ដឹកនាំ​កម្លាំងចម្រុះ​ដោយ​លោក ឈួ សុធា បានធ្វើ​ដំណើរ​ចុះ​ផ្អាក​អាជីវកម្ម​ផ​លិ​ផត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន៤៣កន្លែង នៅ​ឃុំ​ចំនួន៣ គឺ​ឃុំ​លំពង់ ត្រពាំង​សាប កុមារ​រាជា ក្នុងស្រុក​បាទី ខេត្តតាកែវ។

អាជ្ញាធរខេត្ត​បាន​បើក​កិច្ចប្រជុំ​មួយ​ពិ​ក្សា​សម្រេច​បិទ​អាជីវកម្ម​ផ​លិ​ផត​ស្ករត្នោត​ក្លែងក្លាយ​ទាំង៤៣កន្លែង​ខាងលើ ដោយយោង​ថា ទីតាំង​ទាំងនោះ បាន​ផលិត​ស្ករត្នោត​ក្លែងក្លាយ គ្មាន​បទដ្ឋាន​ត្រឹមត្រូវ និង​ប្រើប្រាស់​សារជាតិ​គីមី អាចធ្វើ​ប៉ះពាល់​សុខភាព​ដល់​អ្នកប្រើប្រាស់។ ជាពិសេស​នោះ ការផលិត​ស្ករត្នោត​ក្លែងក្លាយ វា​ធ្វើ​ប៉ះពាល់​ដល់​ស្ករត្នោត​របស់​ខ្មែរ ដែល​ល្បី​លើក​ឆាក​អន្តរជាតិ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya