ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ច្រក​ប៉ុស្តិ៍៧ ណាំ​លៀ ឲ្យ​ឈើ​ឆ្លងទៅ​វៀតណាម​ជិត៣០គ្រឿង​  ||     សកម្មភាព​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​នៅលើ​ទឹកដី​ស្រុក​ជល​គី​រី ពុំមាន​ការបង្ក្រាប?​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​ហិកតា​នៅក្នុង​ឃុំ​ច្រ​ណូ​ក​កំពុង​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ក្នុងស្រុក​កំពង់លែង​  ||     បែកធ្លាយ​រឿង​កាន់​ខ្លាំង បើកដៃ​ឲ្យ​ត្រាក់ទ័រ ចំនួន២គ្រឿង​ចូល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​រាប់រយ​ហិកតា នៅ​កំពង់ឆ្នាំង​  ||     មច្ឆា​ជាតិ​ក្នុងស្រុក​ជល​គិរី​ប្រឈមមុខ​នឹង​វិនាស​ហិនហោច ខណៈ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​បណ្តែតបណ្តោយ​អោយ​បទល្មើស​នេសាទ​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ​  ||   

» ព័ត៌មានជាតិ » ឡាន​មួយគ្រឿង ក្រឡាប់​ផ្ញា​រ​ជើង​នៅលើ​រនាំង​ផ្លូវដែក​រថភ្លើង បង្ក​ការ​ភ្ញាក់​ទាំង​ព្រឹក

ឡាន​មួយគ្រឿង ក្រឡាប់​ផ្ញា​រ​ជើង​នៅលើ​រនាំង​ផ្លូវដែក​រថភ្លើង បង្ក​ការ​ភ្ញាក់​ទាំង​ព្រឹក

ភ្នំពេញៈ បង្ក​ការ​ភ្ញាក់​ទាំង​ព្រឹក​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ​ក្បែរ​វត្ត​តាំង​កសាង​ខាងត្បូង ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ដែល​ក្រឡាប់​ខាងលើនេះ ម៉ាក​នីសា​ន់ បែន​កង់៦ ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP- 0641 អ្នកបើកបរ ឈ្មោះ ហ៊ិ​ន ឌឿ​ន ភេទ​ប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករ​បើកបរ​ររ​ថយ​ន្ត ដេប៉ូ​លក់​គ្រឿងសំណង់ ស្នាក់នៅ​ម្តុំ​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត ភូមិ​ដូន​ទ្រា ឃុំ​រលាំងគ្រើល  ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

មុនពេល​កើតហេតុ ខណៈ​គាត់​មិន​ស្រួលខ្លួន បាន​បើករថយន្ត​ក្នុង​បំណង​ទៅយក​ខ្សាច់​នៅ​គីឡូម៉ែត្រ​លេខ៩ ស្រាប់តែ​បើក​មកដល់​លើផ្លូវ​ដែក ទួល ជាប់​លេខ៤ លែង​ទៅមុខ សាង​លេខ​មិនទាន់ ពេលនោះ​រថភ្លើង​ខ្សែ​អូស​សណ្តោង​ទូ​ដឹក​ប្រេង មកដល់​ក៏​បុក​តែម្ដង។

មុនពេល​កើតហេតុ ខណៈដែល​រថភ្លើង​មួយ​ខ្សែ​ដឹក​ប្រេង បើក​ពី​លិចទៅ​កើត​ជិត​មកដល់ គាត់​បាន​ចេញមក ធ្វើ​ចរាចរណ៍ ការពារ​ចុច​ភ្លើង​ជាស​ញ្ញា ស្រាប់តែ​រថយន្ត​បង្ក​បើក​ពី​ត្បូង​ទៅ​ជើង​ឡើង​ទៅដល់​លើ​ផ្លូវដែក​ឆ្លងកាត់ អ៊​ក​ស៊ើ​ឈប់​រវល់​តែ​សាង​លេខ ស្រាប់តែ​រថភ្លើង​មកដល់​ល្មម ទើប​បណ្តាល​ឲ្យ​បុក​ប៊ើ​ង​បោក​ផ្ទប់​ទៅលើ​រនាំង ការពារ​ផ្លូវដែក បណ្តាល​ឲ្យ​បាក់​ខ្ទេច។

បច្ចុប្បន្ន​រថយន្ត ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​ស្នងការ​ក្រុងភ្នំពេញ រង់ចាំ​ដោះស្រាយ ជាមួយ​ក្រុមហ៊ុន​អាយ​ស្ម័​យាន ជា​ក្រោយ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya