ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ក្រសួង​សង្គមកិច្ច​គឺ​រឿង​ក្របខ័ណ្ឌ​ពិសេស​ប្រហែល​ពាក់ព័ន្ធ​កូន ប្អូន​នឹង​បក្ខពួក​ច្រើន ?​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់​ថ្មាំ​តិចតួច នៅ​ផ្នែក​ខ្លះ​អគារ​ជាន់​ទី២និង​ទី៣ នៃ​អគារ​ធំ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||     ផ្ទះ​ទទួល​ទិញ​នៅ​ផល​ចោរកម្ម​ពី​ឡាន​ដឹក​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង កំពុង​លួច​សំ​ង៉​ទិញ​យ៉ាង​រំភើយ​  ||     ចាប់​ឡាន​ដឹកឈើ​ប្រណិត​មួយគ្រឿង មិនបាន​មួយ​ដង្ហើមចង្រិត​លែង​វិញ​បាត់​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់ថ្នាំ​តិចតួច នៅ​អគារ​ធំ ផ្នែក​ខ្លះ​នៃ​ជា​ន់ទី២និង​ទី៣ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » ឃាត់​ចាប់ខ្លួន​បក្សពួក​ក្រុម​ប្រដាប់អាវុធ​ម្នាក់​ក្នុងចំណោម៥នាក់ ដែល​បាញ់​អ្នក​ទេ​សាទ​ជនជាតិ​វៀតណាម បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់ នៅ​ពោធិ៍សាត់

ឃាត់​ចាប់ខ្លួន​បក្សពួក​ក្រុម​ប្រដាប់អាវុធ​ម្នាក់​ក្នុងចំណោម៥នាក់ ដែល​បាញ់​អ្នក​ទេ​សាទ​ជនជាតិ​វៀតណាម បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់ នៅ​ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នា​រសៀល ថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៧ នៅលើ​ផ្ទៃ​ទឹក​បឹង​ទ្លេ​សាប ស្ថិតក្នុង​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង។

កម្លាំងចំរុះ​រួមមាន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ យោធា​ភូមិភាគ ៥ និង​នគរបាល​ខេត្តបាត់ដំបង សហកា​គ្នា​ឃាត់​ចាប់ខ្លួន​បក្សពួក​ក្រុម​ប្រដាប់អាវុធ​ម្នាក់​ក្នុងចំណោម ៥នាក់ ដែល​បាន​បាញ់​អ្នក​ទេ​សាទ​ជនជាតិ​វៀតណាម បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ហើយ​បាន​ស្លាប់​នៅ​គ្រា​ដែល​បញ្ជូនទៅ​ស​ង្រ្គោះ​នៅឯ​រាជធានី​ភ្នំពេញ។

ជនសង្ស័យ​បក្សពួក​ក្រុម​ប្រដាប់អាវុធ​ដៃដល់​ត្រូវបាន​ឃាត់​ចាប់ខ្លួន​ឈ្មោះ យិ​ប យិន ភេទ​ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ផ្ទះ​ថែ​បណ្ដែត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ត្រង់ចំណុច​ព្រែក​ក្បាល​តោ​ល ស្ថិតក្នុង​ភូមិ​ក្បាល​តោ​ល ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង(កន្លែង​ឃាត់ខ្លួន)។

ជនសង្ស័យ​បាន​រាបរប​ប្រាប់​សម​ត្ត​កិច្ច​អំពី​រឿង​រាវ​ថា នៅ​ព្រឹក​ថ្ងៃកើតហេតុ​ខ្លួន​បានធ្វើ​ណើ​រ​ដោយ​កាណូត ១គ្រឿង​មាន​គ្នា​ចំនួន ៥នាក់ ក្នុងនោះ​មាន​យោធា​ចំនួន ២នាក់​មិន​ស្គាល់ឈ្មោះ មាន​អាវុធ​ធុន​អាកា​ចំនួន ០២ដើម បាន​បើកកាណូត​ចេញពី​ភូមិ​មួយ​សំដៅទៅ​កណ្ដាលទន្លេ គ្រានោះ​ឃើញ​អ្នកនេសាទ​កំពុង​នេសាទ​ដោយ​ប្រើ​ឧបករណ៍​អូស​អួន ក៍បាន​ហៅ​អ្នកនេសាទ​ទាំងនោះ​ឲ្យ​ឈប់​តែ​អ្នកនេសាទ​មិន​ឈប់​ទេ​បើកកាណូត​រត់ ខណៈនោះ​ក្រុម​បក្សពួក​របស់ខ្លួន​បើកកាណូត​ដេញតាម​ពីក្រោយ​តែ​ត្រូវអស់​សាំង នៅពេល​ឈប់​ចាក់​សាំង​រួចរាល់​ហើយ​នោះបាន​បើកកាណូត​ចូលមក​ភូមិ​ដដែល​នោះ​វិញ ស្រាប់តែ​ជួប​អ្នកនេសាទ​រូបនោះ​ហើយ​បាន​ស្ទុះ​ឡើង​កាណូត​បំរុង​បើក​រត់គេច និង​មាន​កាយវិការ​មិនល្អ ស្រាប់តែ​ឮ​សំឡេង​ផ្ទុះអាវុធ​ចេញពី​កាណូត​ផ្នែក​ខាងក្រោយ​ដែល​ខ្លួន​ជិះ​មុខ​គេ ដែលមាន​ចម្ងាយ​ប្រមាណ​ប្រហែល ៥ម៉ែត្រ​រវាង​កាណូត​អ្នកនេសាទ និង​កាណូត​បក្សពួក​ខ្លួន រួច​ក៍​បាននាំគ្នា​បើកកាណូត​ចេញ​រហូតដល់​ម្តុំ​ឃុំ​ផាត់​សណ្ដាយ ក៏ត្រូវ​បាន​សម​ត្ត​កិច្ច​កម្លាំង​ប្រដាប់​ដោយ​អាវុធ​ដេញប្រកិតៗពីក្រោយ ខណៈនោះ​ខ្លួន​បាន​ហក់​ចូល​ទឹក​មុនគេ​ចំណែកអ្នកផ្សេងៗលោត​តាម​ក្រោយ បែក​គ្នា​អស់​មិនដឹងថា​អ្នកណា​ទៅណា​ឬ​អាច​លង់​ស្លាប់​យ៉ាងណា​នោះឡើយ ហើយ​ខ្លួន​ដែល​រស់រៀនមានជីវិត​រហូត​សម​ត្ត​កិច្ច​ចាប់បាន​ដដែល​នេះ បាន​បន្លឹម​ជាមួយ​កំប្លោក និង​ព្រៃ​រហូត​យប់​ជ្រៅ​សម​ត្ត​កិច្ច​ទៅ​អស់ ក៏​ហែល​ទៅរក​អ្នកនេសាទ​ដែល​កំពុង(រាយ​មង)សំពះអង្វរ​សុំ​ដោយសា​ទៅជា​មួយ​ដល់​ទឹកដី​ខេត្តកំពង់ឆ្នាំង ក៏​ទូរស័ព្ទ​ប្រាប់​ប្រពន្ធ​ឲ្យ​ផ្ញើរ​លុយ​ជិះ​រថយន្ត​ទៅ​ចុះ​នៅ​ខេត្តសៀមរាប ទើប​បន្តដំណើរ​ដោយ​កាណូត​មក​ផ្ទះ​ត្រូវ​ចាប់ខ្លួន​តែម្តង។

ជនសង្ស័យ​បក្សពួក​ក្រុម​ប្រដាប់អាវុធ​ដៃដល់​បាញ់​អ្នកនេសាទ​ត្រូវបាន​ឃាត់​ចាប់ខ្លួន បានប្រគល់ និង​នាំខ្លួន​មកដល់​ទីបញ្ជាការ​ដ្ខា​ន​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ហើយ​ដើម្បី​បន្ត​នីតិវិធី ចំណែក​បក្សពួក​ដែល​កំពុង​រត់គេចខ្លួន​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ យោធា​ចំនួន ២នាក់​នោះម្នាក់ៗមានឈ្មោះ​ពី​ទៅ​បី​ឯ​ណុះ។

គួររំលឹកថា ហេតុការណ៍​បាញ់បោះ​សេរី​ពី​សំណាក់​ក្រុម​ជន​ប្រដាប់​ដោយ​អាវុធ​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង១០ និង១៥នាទី​ព្រឹក ថ្ងៃ០១រោច ខែ​មិកសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ច័ន្ទ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅ​ចំណុច​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិ​កោះ​ក្អែក ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់។

ជនរងគ្រោះ​ដោយ​គ្រាប់កាំភ្លើង(អាកា)ឈ្មោះ ហូ យុំ​ា​ង​ទឹង ភេទ​ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ​វៀ​មណា​ម ស្នាក់នៅ​ភូមិ​កោះ​ក្អែក ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ មាន​ប្រពន្ធ និង​កូនប្រុស​ស្រី​ចំនួន ៣នាក់​ក្នុង​បន្ទុកគ្រួសារ។

មុន​កើតហេតុ​គេ​ឃើញ​កាណូត​សំបក​ស្មាច់​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ១គ្រឿង មាន​មនុស្ស​ចំនួន ៥នាក់​មាន​មន្ត្រី​អិន​ជី​អូ​ផង​មាន​កម្លាំងប្រដាប់អាវុធ(យោធា)ផង បាន​បើក​ចេញពី​ភូមិ​កោះ​ក្អែក(កន្លែងកើតហេតុ)សំដៅទៅ​វាល(កណ្ដាលទន្លេ) ហើយ​បានឃើញ​បើក​ដេញ​កាណូត​ជនរងគ្រោះ(ហូ យាំ​ុ​ង​ទឹង)មាន​ផ្ទុះអាវុធ​ផង រហូត​ដល់ផ្ទះ​ផែបណ្ដែត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​របស់​ជនរងគ្រោះ បាន​ផ្ទុះអាវុធ​ចំនួន ២គ្រាប់​ទៀត​បណ្ដាល​ចំ​ស្មា​ខាងស្ដាំ​ផ្នែក​ខាងក្រោយ ១គ្រាប់(បៀម)របួសធ្ងន់ រួច​ក៍​នាំគ្នា​បើកកាណូត​ចេញទៅ​ទិស​ឥ​សាន្ត​សំដៅទៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​បាត់ទៅ ចំណែក​ជនរងគ្រោះ(ហូ យាំ​ុ​ង​ទឹង)ក្រុមគ្រួសារ​សាច់ញាតិ​បាន​បញ្ជូនទៅ​សង្គ្រោះ នៅឯ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រគរ រួច​បន្តទៅ​ខេត្តពោធិ៍សាត់​ទៀត តែ​ដោយ​ធ្ងន់ធ្ងរ​ពេក​ក៏​បញ្ជូន​បន្តទៅ​ឯ​រាជធានី​ភ្នំពេញ ជា​អកុសល​ក៍បាន​ដាច់ខ្យល់​ស្លាប់​នៅ​ម្តុំ​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ​យ៉ាង​អាណោចអាធ័ម​បាត់ទៅ។

ប្រភពពី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ក៍បាន​ឲ្យ​ដឹង​ដែរ​ថា ករណី​ខាងលើ​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តពោធិ៍សាត់ បាន​បញ្ជា​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្រុម​ជន​ប្រដាប់​ដោយ​អាវុធ​ទាំងនោះ ហើយ​បាន​សហការ​ជាមួយ​កម្លាំងប្រដាប់អាវុធ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ចុះ​ស្រាវជ្រាវ​ដោយ​តាម​ប្រផាប់​ចាប់​ប្រ​ភីង​ជាមួយ​កាណូត​ក្រុម​ជន​បាញ់បោះ នៅ​ម្ដុំ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​រហូតទល់​កប់​ព្រលប់ លទ្ធផល៖ ក្រុម​ជនសង្ស័យ​បាននាំគ្នា​ហក់​ចូល​ទឹក​បឹង​ទន្លេសាប​ចូល​ព្រៃ​បាត់អស់ បន្សល់​នូវ​វត្ថ​តាង​កាណូត,ឯកសារ​ពាក់ព័ន្ធ,ឯក​ស​ដ្ឋា​ន​យោធា​មួយចំនួន ទើប​កម្លាំង​សម្រេច​ដកថយ និង​នាំយក​នូវ​កាណូត​ជនសង្ស័យ​ទៅ​រក្សាទុក ដើម្បី​បន្ត​នីតិវិធី​នៅ​ស្នាក់ការ​សន្តិសុខ​ជើង​ទឹក​B 06 នៃ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រហូត​ម៉ោង​នេះ​ករណី​បាញ់បោះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ គ្មាន​មូលហេតុ​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​សម​ត្ត​កិច្ច​ខ្លះ​សន្តិ​ដ្ឋា​ន​ប៉ុនប៉ង​មនុស្សឃាត(គំនុំ) តែ​ប្រភព​ផ្សេង​និយាយថា​អាចជា​ករណី​ដេញ​បង្ក្រាប​បទល្មើស​នេសាទ​ច្រើនជាង៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya