ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ផ្កាយ​មួយ ពិត បញ្ញា ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ក្រុងភ្នំពេញ មានអំណាច​ពង្រាយ​មន្ត្រី​ចុះ​ប្រមូល​លុយ​យ៉ាង​ប្រសេចប្រសាច​តាមរបៀប​ពុករលួយ?​  ||     ល្បី លោក ហេង ណា​រិ​ទ្ធ ក្រាញននៀល​និង​តំណែង​អនុប្រធាននាយកដ្ឋាន មិន​ព្រម​ចូលនិវត្តន៍​  ||     ល្បី លោក ឡេង សុខ មេ​រង​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង…​  ||     លោក សាន ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ មិន​បញ្ជា​បង្ក្រាប​ជំនួញ​ឈើ របស់​មេ​ឈ្មួញ ឈ្មោះ ចែ​មុំ រហ័ស​នាម​យាយ​មុំ នោម​ឆេះ ដឹកជញ្ជូន​ឈើ​ដូច​ហែ​កឋិន ឆ្លងទៅ​ប្រទេស​វៀតណាម​  ||     ធ្នួ​ស​និង​របាំង​ព្រួល ក្នុង​អតីត​ឡូត៍​លេខ៧ស្រុក​កោះធំ កំពុងដំណើរការ​យ៉ាង​ស្រួល នៅ​កណ្តាល?​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​ស្លាប់បាត់​ជីវិតភ្លាមៗនៅ​កន្លែងកើតហេតុ និង​ស្ត្រី២នាក់​ទៀត រងរបួស​ធ្ងន់ នៅ​ភ្នំពេញ

យុវជន​ម្នាក់​ស្លាប់បាត់​ជីវិតភ្លាមៗនៅ​កន្លែងកើតហេតុ និង​ស្ត្រី២នាក់​ទៀត រងរបួស​ធ្ងន់ នៅ​ភ្នំពេញ

ភ្នំពេញៈ គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨ និង៣៥នាទី​យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

យ៉ាងហោចណាស់​យុវជន​ម្នាក់​ស្លាប់បាត់​ជីវិតភ្លាមៗនៅ​កន្លែងកើតហេតុ និង​ស្ត្រី២នាក់​ទៀត រងរបួស​ធ្ងន់ ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​បើកបរ​ម៉ូតូ១គ្រឿង ក្នុង​ល្បឿន​លឿន ជ្រុល​បុក​រថយន្ត​ក្រឡុក​សុ​ី​ម៉​ង់​ត៍របស់​ក្រុមហ៊ុន SCG ពេញទំហឹង។

មុនពេល​ជួប​គ្រោះថ្នាក់ គេ​ឃើញ​ម៉ូតូ១គ្រឿង ម៉ាក់​ហ្ស៊ូ​មើរ​អ៊ិ​ច ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល 1U-7374 ជិះ​គ្នា៣នាក់ ក្នុងនោះ​មាន​ស្ត្រី២នាក់ ក្នុង​លឿន​ដូច​ព្យុះ ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជ្រុល​បុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍១គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-0244 របស់​ក្រុមហ៊ុន SCG ដែល​កំពុង​បត់​ចូលក្នុង​ការដ្ឋាន​ចំពាក់​កណ្តាល​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​ទាំង​មនុស្ស និង​ម៉ូតូ ខ្ទាតចូល​ក្រោម​កង់​រថយន្ត​ស្លាប់ និង​របួសធ្ងន់​តែម្តង។

ជនរងគ្រោះ​ទាំង៣នាក់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ពួកគេ​ទាំង៣នាក់ ជាជាង​បិត​តែម​ម៉ូតូ ព្រោះ​សមត្ថកិច្ច​បាន​ឆែរ​ឆេរ​រកឃើញ​មាន​ស្កុ​ត​សម្រាប់​បិត​ម៉ូតូ​មួយចំនួន។

សមត្ថកិច្ច​នគរបាល​ចរាចរ​បាន​ចុះទៅ​វាស់វែង និង​ឃាត់​រថយន្ត​ទុក​នៅ​កន្លែងកើតហេតុ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ខណៈ​សាកសព​ជនរងគ្រោះ​ត្រូវបាន​ដឹក​បញ្ជូនទៅ​តម្កល់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កៀនស្វាយ ចំណែក​ស្ត្រី​របួសធ្ងន់២នាក់​ទៀត ត្រូវបាន​រថយន្ត​សាំ​មុយ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ផងដែរ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya