ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ក្រសួង​សង្គមកិច្ច​គឺ​រឿង​ក្របខ័ណ្ឌ​ពិសេស​ប្រហែល​ពាក់ព័ន្ធ​កូន ប្អូន​នឹង​បក្ខពួក​ច្រើន ?​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់​ថ្មាំ​តិចតួច នៅ​ផ្នែក​ខ្លះ​អគារ​ជាន់​ទី២និង​ទី៣ នៃ​អគារ​ធំ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||     ផ្ទះ​ទទួល​ទិញ​នៅ​ផល​ចោរកម្ម​ពី​ឡាន​ដឹក​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង កំពុង​លួច​សំ​ង៉​ទិញ​យ៉ាង​រំភើយ​  ||     ចាប់​ឡាន​ដឹកឈើ​ប្រណិត​មួយគ្រឿង មិនបាន​មួយ​ដង្ហើមចង្រិត​លែង​វិញ​បាត់​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់ថ្នាំ​តិចតួច នៅ​អគារ​ធំ ផ្នែក​ខ្លះ​នៃ​ជា​ន់ទី២និង​ទី៣ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុមអាជីវករ​ដឹក​ប​ន្លែ និង​ទំនិញ កំពុង​ត្អូញត្អែរ ពី​កុងត្រូលជជុះ ដែល​ស្មូម​លុយ​តាម​វិជ្ជាជីវៈ?

ក្រុមអាជីវករ​ដឹក​ប​ន្លែ និង​ទំនិញ កំពុង​ត្អូញត្អែរ ពី​កុងត្រូលជជុះ ដែល​ស្មូម​លុយ​តាម​វិជ្ជាជីវៈ?

ខេត្តរតនគិរី : ផ្លូវជាតិ​លេខ៧៨ ពី​ក្រុង​បាន​លុង ទៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាជាង៧០គីឡូម៉ែត្រ ឆ្លងកាត់​ពីរ​ស្រុក គឺ​ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ តែ​ការដឹក​ទំនិញ​របស់​អា​ជីវ​ករ ឬ ឈ្មួញផ្សេងៗ ត្រូវ​បង់ប្រាក់​ឲ្យ​ទៅ​សមត្ថកិច្ច​នៅតាម​ដងផ្លូវ ប្រមាណ​ជាជាង៥០ស្ថាប័ន។ កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ​ផ្លូវ​នេះ​ហាក់​មាន​ភាពស្ងប់ស្ងាត់ មិនមាន​អាជីវករ រកស៊ី​ដឹកទំនិញ​អ៊ូរ​អរ​ដូចកាលពីមុនៗទេ។

បើទោះជា​រាជរដ្ឋាភិបាល​ប្រកាស មិន​ឲ្យ​មាន​កុងត្រូលជជុះ​នៅតាម​ដងផ្លូវ ដើម្បី​សម្រួល​ដល់​ការរកស៊ី​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរណ៍​យ៉ាងណាក៏ដោយ។ ចំណែក​នៅ​ខេត្តរតនគិរី​វិញ អាជីវក​រដឹក​បន្លែ និង​ទំនិញផ្សេងៗ បាន​ត្អូញត្អែ​ថា ពួកគាត់​រកស៊ី​មិនបាន​ចំណេញ​ទេ ថែមទាំង​ខាត​ទៀតផង បន្ទាប់ពី​មា​នស​ត្ថ​កិច្ច​ជាច្រើន​ស្ថាប័ន​ស្អេកស្កះ នៅតាម​ដងផ្លូវ មិន​ថា​យប់ ឬ​ថ្ងៃ រងចាំ​យកលុយ​ពី​ពួកគាត់។

តាម​ការ​ឲ្យ​ដឹង​ពី​អាជីវករ​ដឹកទំនិញ​តាម​ដងផ្លូវ​នេះ បាន​រៀប​រាបរាប់ថា ពួកគាត់​ដឹកទំនិញ​ចេញពី​ក្រុង​ពី​ក្រុង​បាន​លុង ទៅ​ប្រទេស​វៀតណាម ត្រូវ​បង់ប្រាក់​ជូន​សមត្ថកិច្ច ចាប់ពី​ក្រុង​បាន​លុង​ទៅ​ប្រទេស​វៀតណាម៥៦ស្ថាប័ន ហើយ​ក្នុង១ស្ថាប័ន​ចាប់ពី១០ម៉ឺន​រៀល​ឡើងទៅ។ ចំណែក​អាជីវករ​ខ្លះ​ទៀតថា គាត់​ដឹកទំនិញ​ពី​ស្រុក​បរ​កែវ ទៅ​ប្រទេស​វៀតណាម ត្រូវ​បង់​ជូន​សមត្ថកិច្ច ៣៦ស្ថាប័ន​តាម​ដងផ្លូវ ចាប់ពី​ស្រុក​បរ​កែវ ទៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ។ ក៏ប៉ុន្តែ​ពួកគាត់​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ទំនិញ ដែល​ពួកគាត់​បាន​ដឹក​នោះទេ។

ចំណែក​លោក ម៉ា វិចិត្រ អភិបាលស្រុក​អូរ​យ៉ា​ដាវ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ការរៀបរាប់​របស់​អា​ជីវ​ករ មិន​ត្រឹមត្រូវ​ទាំងអស់​នោះទេ ការពិត ក្រុមចម្រុះ​គណៈបញ្ជាការ​ឯកភាព​ស្រុក​អូ​រយ៉ា​ដាវ បាន​ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​កម្លាំង​សមត្ថកិច្ច​តាម​ដងផ្លូវ​ចំនួន៣ លើក រួចមកហើយ គឺ​ចាប់ពី​ស្រុក​អូរ​យ៉ា​ដាវ រហូត​ទល់ដែន​សមត្ថ​កិច្ច​ច្រកទ្វារ​អូ​រយ៉ា​ដាវ មាន​រហូតដល់​ទៅ ៤១ស្ថាប័ន​ឯណោះ ហើយ​ស្ថាប័ន​ទាំងនោះ​មាន​ស៊ី​ញ៉េ បោះត្រា​ទទួលស្គាល់​ពី​អាជ្ញាធរ​ខេត្តរតនគិរី​ផងដែរ។

សមត្ថកិច្ច​ដែលមាន​ការទទួលស្គាល់​ពី​ថ្នាក់លើ ផុត​ដែន​សមត្ថកិច្ច​របស់លោកហើយៗ សមត្ថកិច្ច​ទាំងនោះ មិនដែល​សហការ​ណ៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឬ យក​លិខិត​បេសកម្ម​បង្ហាញ និង​ដាក់ចូល​សាលាស្រុក​នោះទេ។

 

ជុំវិញ​ករណី​ខាងលើនេះ អ្នកសារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក យឹម ផែន អភិបាលរង​ខេត្ត​ទទួលបន្ទុក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានទេ ដោយ​ទូរស័ព្ទ​ចូល​មិនមាន​អ្នក​លើក។ ក៏ប៉ុន្តែ​កន្លងមក លោក​ធ្លាប់បាន​បញ្ជាក់ថា ពី​ក្រុង​បាន​លុង​ទៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មានតែ​ប៉ុស្តិ៍​ស្នាក់ការ​សុវត្ថិភាព​ចរាចរណ៍​មួយ​ប៉ុណ្ណោះ ដែល​ស្របច្បាប់។

 

គួរ​បញ្ជាក់ថា គេ​សង្កេតឃើញ​ក្រុម​សមត្ថកិច្ច​ដែល​នៅតាម​ដងផ្លូវ​ទាំងនោះ តែងតែ​នៅ​ផ្ដុំគ្នា​ដោយ​កន្លែង ហើយ​ក្នុង​មួយកន្លែង​មាន ៤ទៅ៥ស្ថាប័ន និង​មួយចំនួនទៀត បោះទីតាំង​ប្រចាំការ​នៅ​ទីនោះ​តែម្ដង ចំណែក​ខ្លះទៀត បើកឡាន​ចល័ត​តាម​ដងផ្លូវ សម្រាប់​ប្រដេញ​តាម​រថយន្ត​ដែល​មិនបាន​បង់ប្រាក់ ឬ​រថយន្ត​ដែលមាន​ការសង្ស័យ៕

 

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya