ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ក្រសួង​សង្គមកិច្ច​គឺ​រឿង​ក្របខ័ណ្ឌ​ពិសេស​ប្រហែល​ពាក់ព័ន្ធ​កូន ប្អូន​នឹង​បក្ខពួក​ច្រើន ?​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់​ថ្មាំ​តិចតួច នៅ​ផ្នែក​ខ្លះ​អគារ​ជាន់​ទី២និង​ទី៣ នៃ​អគារ​ធំ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||     ផ្ទះ​ទទួល​ទិញ​នៅ​ផល​ចោរកម្ម​ពី​ឡាន​ដឹក​ប្រេងឥន្ធនៈ​តេ​លា​មួយកន្លែង កំពុង​លួច​សំ​ង៉​ទិញ​យ៉ាង​រំភើយ​  ||     ចាប់​ឡាន​ដឹកឈើ​ប្រណិត​មួយគ្រឿង មិនបាន​មួយ​ដង្ហើមចង្រិត​លែង​វិញ​បាត់​  ||     ធ្លាយ​រឿង​អំពើពុករលួយ ជួសជុល​និង​លាប់ថ្នាំ​តិចតួច នៅ​អគារ​ធំ ផ្នែក​ខ្លះ​នៃ​ជា​ន់ទី២និង​ទី៣ មន្ទីរពេទ្យ​លោកសង្ឃ ចំណាយលុយ​រដ្ឋ ជិត១លាន​ដុល្លា (៣ ១២០លាន​រៀល) សង្ស័យ​ប្រធាន​ពេទ្យ លោក តាន់ សុគន្ធ ចំណេញ​គ្រប់ទឹក?​  ||   

» Breaking News, ព័ត៌មានជាតិ » បែកធ្លាយ​លុយ៥ម៉ឺន​ដុល្លា​សម្រាប់​រត់ការ​ដាក់​ឆ្នុក​បំផ្លាញ​ម​ឆ្ឆា​ជាតិ ជូន​ដល់​អង្គភាព​ពាក់​ព័​ន្ឋ​ខេត្តកំពង់ធំ?

បែកធ្លាយ​លុយ៥ម៉ឺន​ដុល្លា​សម្រាប់​រត់ការ​ដាក់​ឆ្នុក​បំផ្លាញ​ម​ឆ្ឆា​ជាតិ ជូន​ដល់​អង្គភាព​ពាក់​ព័​ន្ឋ​ខេត្តកំពង់ធំ?

(កំពង់ធំៈ) ៖យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ក្នុងស្រុក មួយចំនួន​បានបញ្ជាក់​ថា ក្នុង​រដូវ​ដាក់​ឆ្នុក​ឆ្នាំនេះ មាន​ជនជាតិ​វៀតណាម ឈ្មោះ​សេង​ហ៊ុ​ង (ហៅ​ហ៊​ង​ក្បាល​ដែក)ជនជាតិ​វៀតណាម រស់នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លុង​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ស្ពាយ​លុយ​ប្រមាណ​ជាង៥ម៉ឺន​ដុល្លា​អាមេរិក មក​ចែកជូន​ដល់​សមត្ថកិច្ច​ជំនាញ​និង​អង្គភាព​ពាក់​ព័​ន្ឋ​នៅក្នុង​ខេត្តកំពង់ធំ ដើម្បី​ជា​ថ្នូ​និង​ការសុំ​ដាក់​ឆ្នុក​ចាប់ពី ព្រំប្រទល់​ស្ពា​ក​ជីក្រែង​ខេត្តសៀមរាប​និង ពី​ទិ​កដី​ឃុំ​ពាម​បាង ស្រុក​ស្ទោង រហូតដល់​ឃុំ​ផាត់​សណ្តាយ ហើយ​ហាម​ដាច់ខាត​មិនអោយ​ប្រជា​នេសាទ​ដាក់​ឆ្នុក​ឡើយ​ប្រសិនបើ​មិន​បង់លុយ​អោយគេ ដោយសារ​តែមាន​ឈ្មួញ​វៀតណាម ឈ្មោះ ហ៊ុ​ង​នេះ រត់ការ​ម៉ៅ​ផ្តាច់​អស់ហើយ។

ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​សព្វថ្ងៃ​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប​ទាំងមូល ដែល​ស្ថិតក្រោម​ការ​គ្រប់​គ្រង់​របស់ លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ ត្រូវបាន​ផ្ទេរសិទ្ធិ ឲ្យ​ឈ្មោះ​សេង​ហ៊ុ​ង ហៅ​ហ៊ុ​ង​ក្បាល​ដែក​ដែលជា​ជនជាតិ​វៀតណាម កាន់កាប់​គ្រប់គ្រង​ទាំងស្រុង ដោយ​ប្រជា​នេសាទ ទាំងអស់​ស្ថិតនៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប ទាំង​ខ្មែរ និង​វៀតណាម ត្រូវ​បង់លុយ​ឲ្យ​លោក សេង​ហ៊ុ​ង​ទាំងអស់ បើសិន​ចង់​ដាក់​ឆ្នុក តែបើ សិន​ជា​ប្រជាពលរដ្ឋ​ណា​មិន​បង់លុយ​ឲ្យ​ទេ លោក ហ៊ុ​ង និង​បញ្ជា​ឲ្យ​លោក យ៉ាន់ វិសាក់(ហៅ​សែ) នាយផ្នែក​ជលផល​ផាត់​សណ្ដាយ និង​លោក ហួន ផល នាយ​សង្កាត់​ពាម​បាង ចាប់​ទាំងយប់ ការទទួលបាន​អំណាច​ទាំងនេះ គឺ​ដោយសារតែ ឆ្នាំនេះ​លោក សេង​ហ៊ុ​ង នេះ​ម៉ៅ​ផ្តាច់​បង់លុយ​អោយ​ជំនាញ ក្នុងនោះ​មាន​មន្ត្រី​ជំនាញ​ជលផល​ចាប់ពី​ថ្នាក់​សង្កាត់ ផ្នែក ខ័​ណ្ឌ​រហូតដល់​មេ​ខាងលើ​នៅ​ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ប៉ូលិស​មូលដ្ឋាន និង​ប៉ូលិស ស្រុក ខេត្ត ប៉េ​អ៊ឹម​មូលដ្ឋាន និង​ប៉េ​អ៊ឹម​ស្រុក ខេត្ត អធិការ​ខាងជើង​បឹង ទន្លេសាប បរិស្ថាន​មូលដ្ឋាន និង​បរិស្ថាន​ខេត្ត អភិបាលស្រុក ហើយ​មាន​អ្នករត់​ការបង់​ថ្នាក់​ខេត្ត រួមទាំង​អ្នកសារព័ត៌មាន​មួយចំនួន​តូច សរុប​មិន​ក្រោម​ពី​ជាង៥ម៉ឺន​ដុល្លា។
ពាក់​ព័​ន្ឋ​នឹង​ការចោទប្រកាន់ថា លោក សេង​ហ៊ុ​ង ដែលជា​អ្នកទិញ​សិទ្ធិ​ផ្តាច់​ពី​លោកនាយខ​ណ្ទ​រដ្ឋបាល​ជលផល កំពង់ធំ ហើយ​បានធ្វើ​សមកម្ម​ភាព ប្រមូល​លុយ​ពី​ប្រជា​នេសាទ​មក​បង់​ជូន​សមត្ថកិច្ច និង​អាជ្ញាធរ​ខេត្តកំពង់ធំ ។

លោក សេង ហ៊ុ​ង ដែលជា​អ្នករត់​ការ​បាន​ឲ្យ​ដឹងថា ការប្រមូល​លុយ​ពី​ប្រជា​នេសាទ​ឆ្នាំនេះ មានការ​យឺតយ៉ាវ ដោយសារតែ​ក្រោយ ពី​លោក​បាន​បង់លុយ​ទាំងអស់​ទៅខាង​សមត្ថកិច្ច រួចហើយនោះ​មាន​ប្រជា​នេសាទ​ខ្លះ​មិន​ព្រម​បង់លុយ​ឲ្យ​លោក អ្នកខ្លះ​បាន​រត់​គេ ពី​លោក ធ្វើ​ឲ្យ​លោក​ដើរ​ប្រមូល​លុយ​មកវិញ​មិនបាន​គ្រប់​ចំនួន ។
លោក យ៉ាន់ វី​សាក់ ហៅ​សែ នាយផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្តាយ គ្រប់គ្រង​តាំងពី​ព្រំព្រទល់​សៀមរាប រហូតដល់ ព្រំប្រទល់​ខេត្ត​កំពង់​ឆ្នាំ បាន​ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា លោក​ជា​នាយផ្នែក​មែន ហើយ​លោក​គ្រាន់តែ​ជា​អ្នកមើល​ពីលើ​នោះទេ ចំនែក​អ្នក​ដែល​អនុវត្ត​ការបង្ក្រាប​បទល្មើស​គឺ​លោក នាយ​សង្កាត់ ខ្ញុំ​ឯណា​ទៅ​មើល​ម្នាក់ឯង​បាន​សព្វ នោះ ហើយ​លោកអ្នក​កាសែត​ម៉េច​ក៏​មិន​សួរ​លោក ផល​ជា​នាយ​សង្កាត់​ពាម​បាង និង​លោក ឃឿន ដែលជា​នាយ​សង្កាត់​កំពង់ស្វាយ​ទៅ ។ ពាក់​ព័​ន្ឋ​ទៅនឹង​ការឆ្លើយ​បដិសេធ​យ៉ាងខ្លី​នេះ គឺ​លោក​យ៉ាន់ វិសាក់​មាន​ចេតនា​មិន​ទទួលខុសត្រូវ ឆ្លើយ​យក​រួច​តែ​ខ្លួន ។
បទល្មើស​ឆ្នុក និង​រុញ​ស៊ី​ប ត្រូវបាន​គេ​ប្រទះឃើញ ធ្វើ​សកម្មភាព​នៅ​ចំនុច​ឃុំ​ពាម​បាង បាឡត ពៅ​វើ​យ ដូន​ស្តើង អន្លុង​តា​ឱន ក្នុង​តំបន់​ស្នូល​ទន្លេ​ឆ្មា ឃុំ​ពាម​បាង​និង​ឃុំ​ផាត់​សណ្តាយ ជា​រៀងរាល់​យប់ ដែលជា​សកម្មភាព​យ៉ាង​គឃ្លើន​ផ្គើន​ទៅនឹង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បានដាក់​បទបញ្ជា​ឲ្យ នាយ​សង្កាត់ នាយផ្នែក និង​នាយខ​ណ្ទ​រដ្ឋបាល​ជលផល រួមគ្នា​ទប់ស្កាត់​ការពារ​ម​ឆ្ឆា​ជាតិ តែ​បែរជា​លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ទ​រដ្ឋបាល​ជលផល មិន​ខ្ចី​អើពើ អសមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ ដែល​ពោ​ពេញ​ទៅដោយ​ភ្លើង​ឆ្នុក​ដូច​បុណ្យកឋិន យ៉ា​អនាធិបតេយ្យ​ទៅវិញ ដើម្បី​តែ​ផលប្រយោជន៍​បុគ្គល​និង​បក្ខពួក​តែប៉ុណ្ណោះ៕

Copyright © 2010-2017 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya