ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ឃុំខ្លួន ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពាក់ព័ន្ធ​ករណី​លាង​លុយ​កង្វក់​នៅ​កម្ពុជា បក្ខពួក២នាក់​ទៀត កំពុង​រត់គេចខ្លួន

ឃុំខ្លួន ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ពាក់ព័ន្ធ​ករណី​លាង​លុយ​កង្វក់​នៅ​កម្ពុជា បក្ខពួក២នាក់​ទៀត កំពុង​រត់គេចខ្លួន

(ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បុរស ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក តាម​រូបភាព​ផ្ញើ​ប្រាក់​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា (លាង​លុយ​កង្វក់) រួច​យកប្រាក់​ដដែល​នោះ​ផ្ញើ​ពី​កម្ពុជា ទៅ​អាមេរិក​វិញ​ចំនួន៩០ម៉ឺន​ដុល្លារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត។ ដោយឡែក បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ទៀត និង​ប្រពន្ធ​ជនជាតិខ្មែរ ដែលជា​បក្ខពួក​នោះ បាន​និង​រត់គេចខ្លួន ខណៈ​តុលាការ​កំពុង​ចាត់ការ​តាម​នីតិវិធី។

បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែល​ត្រូវ​ឃុំខ្លួន​ឈ្មោះ GOO DLUCKOMOBIA អាយុ៣៥ឆ្នាំ។ ចំណែក​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ទៀត ដែល​គេចខ្លួន​ឈ្មោះ BELLO និង​ប្រពន្ធ​ខ្មែរ​ឈ្មោះ គឹម ស្រី​ខួច អាយុ២២ឆ្នាំ។

សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ក្រោម​ការបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ៣ អ៊ី សុខ​ឃី បាន​បើក​ការស្រាវជ្រាវ​ជា​បន្តបន្ទាប់ រហូត​ឃាត់ខ្លួន​ឈ្មោះ គឹម ស្រី​ខួច ខណៈពេលដែល​ឈ្មោះ​នេះ បាន​ទៅ​ដក​លុយ​នៅ​ធនាគារ។

សមត្ថកិច្ច​បាន​បន្តថា ឈ្មោះ គឹម ស្រី​ខួច បាន​សារភាពថា កាលពី​អំឡុង​ឆ្នាំ២០១៣ ឈ្មោះ GOO DLUCKOMOBIA ជា​មិត្តភក្តិ របស់​ប្តី​ខ្លួន​ឈ្មោះ BELLO បាន​ពឹង​ឲ្យ​ខ្លួន បើក​គណនី​ធនាគារ​មួយចំនួន នៅ​រាជធានី​ភ្នំពេញ។ បន្ទាប់ពី​បាន​បើក​គណនី​រួចហើយ​ឈ្មោះ GOO DLUCKOMOBIA បាន​ផ្ញើ​លេខ​គណនី​ទាំងអស់នេះ​ទៅ​អាមេរិក។ ក្រោយមក​មាន​អ្នក​នៅ​អាមេរិក បាន​ផ្ញើ​ប្រាក់​មកវិញ​ចូល​គណនី​ធនាគារ ដែល​ខ្លួន​បាន​បើក​ទាំងអស់នោះ។ បន្ទាប់មក​ឈ្មោះ GOO DLUCKOMOBIA បាន​ផ្ញើ​ប្រាក់ ទាំងនោះ​ទៅ​អាមេរិក​វិញ។

យោងតាម​ចម្លើយ​នេះ​សមត្ថកិច្ច បាន​បន្ត​ឃាត់ខ្លួន​ឈ្មោះ GOO DLUCKOMOBIA នៅ​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១។ ចំណែក​ប្តី​របស់​ឈ្មោះ​គឹម ស្រី​ខួច ឈ្មោះ BELLO បាន​គេចខ្លួនបាត់។ ក្រោយមក​សមត្ថកិច្ច​បា​ន​ដោះលែង​ឈ្មោះ គឹម ស្រី​ខួច ឲ្យ​មាន​សេរីភាព​វិញ រួច​បញ្ជូន​ឈ្មោះ GOO DLUCKOMOBIA មក​តុលាការ​នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញ ដើម្បី​ចាត់ការ​តាមច្បាប់៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya