ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប្តី​កំណាច​២​នាក់​ចាក់ និង​អា​រក​សម្លាប់​ប្រពន្ធ​ចោទថា មាន​សហាយ​ ​

ប្តី​កំណាច​២​នាក់​ចាក់ និង​អា​រក​សម្លាប់​ប្រពន្ធ​ចោទថា មាន​សហាយ​ ​

ភ្នំពេញ​៖ ស្ត្រី​វ័យក្មេង​២​នាក់​មាន​រូប​ស​ម្ជ​ស្ស​ល្អ​ឆោមយង់​ដែល​កន្លង់​ណា​ក៏​ចង់​ក្រេប​លម្អង​នោះ ត្រូវបាន​បុរស​ជា​ប្តី​កំណាច​យក​កាំបិត​មកចាក់​ក និង​អា​រក​សម្លាប់ចោល​នៅក្នុង​ថ្លុកឈាម​នៅ​ទីកន្លែង​ពី រ​ផ្សេងគ្នា ដោយ​ស្ត្រី​ទាំងពីរ​នាក់​នោះ​សុទ្ធតែ​ត្រូវ​ប្តី​ចិត្ត​អប្រិយ​ចោទប្រកាន់ថា លួច​មាន​សហាយ លួច មាន​ស្នេហា​ជាមួយ​អ្នកមាន​បុណ្យស័ក្តិ
លុយកាក់​ទៅវិញ ប៉ុន្តែ​ករណី​ទាំងពីរ​នេះ​ស្ត្រី​ម្នាក់​ត្រូវ​ប្តី​ចាក់ និង​អាក​ស្លាប់​នៅលើ​គ្រែ​ពូក​ក្បែរ​កូនប្រុស​អាយុ​៥​ឆ្នាំ ហើយ​ប្តី​ជា​ឃាតករ​នោះ​រត់​គេចខ្លួនបាត់ និង​ស្ត្រី ម្នាក់ទៀត ត្រូវ​ប្តី​ចាក់ក និង​បំរុង​អា​រក​សម្លាប់​ដែរ​តែ​នាង​រើបំរះ​រួច​ស្រែក​ឱ្យគេ​ជួយ ហើយ​បុរស​ជា​ប្តី​នោះ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​។​
​ករណី​ទី​១ គឺ​ប្តី​ចាក់ និង​អា​រក​សម្លាប់​ប្រពន្ធ​នៅមុខ​កូនប្រុស​អាយុ​៥​ឆ្នាំ ហើយ​ហេតុការណ៍​នេះ​បាន​កើតឡើង​នា​ព្រឹក​ថ្ងៃ អាទិត្យ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ នៅលើផ្ទះ​ជួល​លេខ​១២១៥​បេ ស្ថិត​ក្នុងភូមិ ឫស្សី​១​សង្កាត់​ស្ទឹង មានជ័យ ខណ្ឌមានជ័យ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា នារី​រងគ្រោះ មានឈ្មោះ ប៉េង ចិន្តា អាយុ ២៥​ឆ្នាំ​។​រីឯ​ប្តី​កំណាច​កំពុង​រត់គេចខ្លួន​នោះ មានឈ្មោះ អាន សឿន អាយុ ៣៣​ឆ្នាំ​។​
​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​អំពី​ករណី​ឃាត​កម្មនេះ នៅឡើយ​ទេ​ព្រោះ​កំពុងតែ​សាកសួរ​សាក្សី នៅ​ជុំវិញ​កន្លែងកើតហេតុ​។ តែបើ​តាម​ប្រជាពលរដ្ឋ​បាន​អះអាងថា គ្រួសារ​នេះ​ឧស្សាហ៍​កើត​ជម្លោះ​អំពើ ហិង្សា​ដោយសារ​ប្តី​សង្ស័យ​ភរិយា​របស់ខ្លួន​ជានា​រី​ម៉ាស្សា​លួច​មាន​សហាយស្មន់​ជាមួយ​មន្ត្រី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ខណៈ​បុរស
​ជា​ប្តី​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​ ​ពេល​ប្តី​ជា​ឃាតករ ត្រឡប់​ពី​ថៃ​វិញ កើតការ​សង្ស័យ បង្ក​ជា​ជម្លោះ​រហូត​ឈានដល់​មាន​ករណី​ដូចខាងលើ​តែម្តង​។​
​កូនប្រុស​ជនរងគ្រោះ អាយុ​ទើប ៥​ឆ្នាំ បាន​និយាយ​បញ្ជាក់ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​បានឃើញ​ឪពុក​របស់គេ​ចាក់ និង អា​រក​សម្លាប់​ម្តាយ ហើយក៏​រត់ចេញ​បាត់ទៅ ហើយ​បុរស​ជា​ប្តី​នេះ​សមត្ថ​ក​ចិ្ច​កំពុងតែ​តាម​ប្រមាញ់​យ៉ាង​ប្រកិត​ផងដែរ នឹង​អាច​ចាប់ខ្លួន​ក្នុងពេល​ឆាប់ ៗ​នេះ​។ ចំពោះ​ករណី​ទី​២ ប្តី​ខឹង​ប្រពន្ធ​ដើរ​ផឹកស៊ី​ចោលផ្ទះ និង​ចោទថា មាន​សហាយ​ផងដែរ ហើយ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា ម៉ោង ប្រមាណ​ជាង​៨​យប់ ថ្ងៃទី​២​ខែវិច្ឆិកា ឆ្នាំ​២០១៣ តែ​ត្រូវបាន​អ្នក​នៅ​ជិតខាង​បន្ទប់​ផ្ទះជួល ជួយ​អន្តរាគមន៍​ទាន់ពេល​។​ ​បុរស​ជា​ប្តី ឈ្មោះ ហេង វណ្ណា អាយុ​៣៦​ឆ្នាំ ជា​កម្មករសំណង់​ស្នាក់នៅ​ផ្ទះជួល​លេខ​៣៤​ផ្លូវ​២០៦ ភូមិ​៦ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​ចំណែក​ស្ត្រី​ជា​ប្រពន្ធ ដែល​ទទួលរង​របួស​នេះ ឈ្មោះ ហឹប ច​ន្ធី​អាយុ​៣៥​ឆ្នាំ ជា​ប្រពន្ធ​ទី​ពីរ របស់​ជនបង្ក ជា​កម្មការិនី​រោងចក្រ​រងរបួស​កញ្ចឹងក និង​ផ្ទៃមុខ​។ ចំណែក​ប្រពន្ធដើម ឈ្មោះ សូ សុ​ម៉ាក់​អាយុ​៣៥​ឆ្នាំ មានកូន​ចំនួន​២​នាក់​ស្រី​ម្នាក់​ប្រុស​ម្នាក់​មាន​ទីលំនៅ​ភូមិ​២​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​
​បើតាម​ស្ត្រី​ជា​ប្រពន្ធចុង​បាន​និយាយថា រូបនាង​បានរស់នៅ​ជា​ប្តី​ប្រពន្ធ​ជាមួយ​ប្តី​នេះ​អស់​រយៈពេល​កន្លះ​ឆ្នាំ​មកហើយ តែ​មិន​មានកូន​នោះទេ​ហើយ​ប្តី​នេះ​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ពេល​មក​ផ្ទះ​វិញ តែងតែ​រករឿង​ប្រចណ្ឌ​និង​បង្ក​ជា​ជម្លោះ​មិនដែល​ខាន​នោះទេ​។ រហូតដល់​ថ្ងៃកើតហេតុ​រូបនាង​បាន​ទៅ​អង្គុយលេង​នៅផ្ទះ​ជិតខាង​រង់ចាំ​ប្តី​ត្រឡប់​មកពី
​ស្ទូចត្រី​វិញ ហូបបាយ​ជុំគ្នា​។​ស្រាប់តែ​ប្តី​ចេញពី​បន្ទប់ទឹក​វិញ​បាន​ចាប់​បោចសក់​ក្បាល​បោក​ទៅនឹង​ឥដ្ឋ​និង​ឡើង​ជិះ​រួច​បាន​យក​កូនកាំបិត​មុខ​ពីរ មក​អា​រក តែ​រូបនាង​បាន​រើ​បំរាស់​និង​ស្រែក​ឲ្យ អ្នកជិតខាង​ជួយ​។​អ្នក​ក្បែរ​ខាង​បាន​ចូល​ឃាត់​រួច​ក៏​យក​ស្ត្រី​ជា​ប្រពន្ធ​ទៅ​សង្គ្រោះ​នៅ​ម​ន្ទើ​រ​ពេទ្យ​បង្អែក​សែន​សុខ ដោយ​មិន​អស់ចិត្ត​បុរស​ជា​ប្តី​បាន​យក​ខោអាវ​និង​សម្ភារៈ​មួយចំនួន​មក​ដុត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​នោះបាន​នាំគ្នា​មកជួយ វាយ​បំបែក​កញ្ចក់ទ្វារ​យក​ទឹក​ទៅ​បាញ់​ពន្លត់​ភ្លាមៗ​ដែរ​។​
​ក្រោយមក​ទើប​ឃើញ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ចុះមក​អន្តរាគមន៍​រួច​នាំខ្លួន​យកទៅ​កាន់​ប៉ុស្តិ៍នគរបាល​សង្កាត់​ឃ្មួញ​។​បច្ចុប្បន្ន​ជនជាប់ចោទ​នេះ​ត្រូវបាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​។
​គួរបញ្ជាក់​ផងដែរ​ថា កាលពីដើម​ខែតុលា ក៏មាន​ករណី​ឃាតកម្ម​បែបនេះ​ដែរ នៅ​ភូមិ​ដើម​ចាន់ សង្កាត់ ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ ពោលគឺ​ប្តី​រួម​ដៃ​ជាមួយ​ស្រី​ស្នេហ៍​ចាក់ និង​អា​រក​សម្លាប់​ប្រពន្ធ​នៅលើ​ពូក ក្បែរ​កូនង៉ែត ទើប​មាន​អាយុ​ជាង​១​ខួប ហើយ​បន្ទាប់ពី​បុណ្យសព​ប្រពន្ធ​រួច​ប៉ូលិស​ក៏​ចាប់ខ្លួន​ប្តី​នោះ​រួម និង​ស្រី​ស្នេហ៍​ដែល​រួមគ្នា​សម្លាប់​ប្រពន្ធ
​នោះ ហើយ​តុលាការ​បាន​ផ្តន្ទាទោស​ដាក់ទោស​ប្តី​អប្រិយ និង​ស្រី​ស្នេហ៍​ឲ្យ​ជាប់ពន្ធ​គារ​អស់​មួយជីវិត​៕ ដោយ​៖ ព្រហ្ម វីលៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya