ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ចាប់​ក្រុម​មេខ្យល់​នាំ​ក្រមុំ​ខ្មែរ ៤​នាក់ ឡើង​យន្តហោះ ទៅរក​ប្តី​នៅ​ចិន ​

ចាប់​ក្រុម​មេខ្យល់​នាំ​ក្រមុំ​ខ្មែរ ៤​នាក់ ឡើង​យន្តហោះ ទៅរក​ប្តី​នៅ​ចិន ​

ភ្នំពេញ​៖ កម្លាំង​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ អនីតិជន បានចេញ​ប្រតិបត្តិ​ការឃាត់ខ្លួន​មេខ្យល់ ៣​នាក់ គ្រា​ដែល​ពួកគេ​រៀបចំ​នាំ​ក្រមុំ​ខ្មែរ ៤​នាក់ ហោះហើរ​ចេញទៅ​ស្វែងរក​ប្តី​នៅ​ប្រទេស​ចិន នៅ​ព្រលានយន្តហោះ​អន្តរ ជាតិ​ភ្នំពេញ នា​វេលា​ម៉ោង ១២ និង​១០​នាទី​រសៀល​ថ្ងៃអាទិត្យ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​
​លោក កែវ ធា បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ពី​សកម្មភាព នៃ​ការជួញដូរ​នារី​ខ្មែរ​ទៅរក​ស្វាមី​នៅ​ប្រទេស​ចិន​ថា នៅ ឯ​ប្រទេស​ចិន​នោះ មាន​ក្រុមហ៊ុន​មួយ​ជា​អ្នករៀបចំ​ការស្វែងរក​គូស្រករ ដោយ​ទទួល​នារី​ពី​ប្រទេស​កម្ពុជា និង​បណ្តា ប្រទេស​ផ្សេងៗ​ទៀត​។ បន្ទាប់មក​ទើប​មាន​បុរស​ចិន ជា​អ្នក​មក​មើល បើ​គេ​ឃើញ ហើយ​ពេញចិត្ត​លើ​នារី​ណា ម្នាក់​នោះ
ក្រុមហ៊ុន​នឹង​ចាត់ចែង​រៀបចំ​អាពាហ៍ពិពាហ៍​ឲ្យ​តែម្តង​។​លោក កែវ ធា បន្តថា ដោយមាន​កិច្ចសហការ​រវាង​ក្រុម​មេខ្យល់​នៅ​ស្រុក​ខ្មែរ និង​ក្រុមហ៊ុន​នៅឯ​ប្រទេស​ចិន​នោះ ហើយ ទើប​ក្រុម​មេខ្យល់​ព្យាយាម​ដើរ​អូសទាញ លួងលោម​នារី​ខ្មែរ យកទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ ជា​ថ្នូរ​នឹង​កម្រៃ ជើងសា​ផ្សេងៗ ពេល​នារី​ណា​ម្នាក់​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនជាតិ​ចិន​នោះ​។​
​បើតាម​លោក កែវ ធា បាន​បញ្ជាក់ថា ជនសង្ស័យ​ជា​មេខ្យល់​ជួញដូរ​មនុស្ស​នេះ មានឈ្មោះ តាំង សារឿន ហៅ​ធី ភេទ​ស្រី អាយុ ៤៦​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​-​ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម​, ឈ្មោះ ម៉ក់ ហៀ​ង​រិទ្ធីហៅ ឡូ​វ ហ្នឹង​គង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្តព្រៃវែង និង​ម្នាក់ទៀត
មោះ អ៊ី ឡៅ ហៅ ឡោ ភេទ​ស្រី អាយុ ៦៥​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​-​ឃុំ ថ្នល់​បែក ស្រុកចំការ ខេត្តកំពង់ចាម​។ ដោយឡែក​នារី ៤​នាក់ ដែល​រៀបចំ​នឹង​ឡើង​យន្ត​ត្រៀម​ធ្វើជា​ភរិយា​របស់​ជនជាតិ​ចិន​នោះ រួមមាន​៖ ១. ឈ្មោះ ស្រា​ន ណាវី អាយុ ១៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន ជ័យ ជា​កម្មការិនី​កាត់ដេរ​, ២. ឈ្មោះ ឆាត ថា​ត អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្ត​កំពង់ ចាម​, ៣. ឈ្មោះ សុខ ស្រី​តុញ អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​កម្មការិនី​កាត់ ដេរ និង​ម្នាក់ទៀត មានឈ្មោះ សុខ ស្រីមុំ អាយុ ២៦​ឆ្នាំ រស់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជា​កម្ម ការិនី
​កាត់ដេរ​ផងដែរ​។ ក្រោយ​ការឃាត់ខ្លួន​ទាំង​មេខ្យល់ និង​ក្រុម​នារីៗ​ខ្មែរ ត្រូវបាន​សមត្ថកិច្ច​យកទៅ​កាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ មនុស្ស និង​ការពារ​អនីតិជន ដើម្បី​សួរនាំ និង​អប់រំ​ក្រុម​នារី​រងគ្រោះ​។​
​លោក កែវ ធា បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​បទបញ្ជា​ឲ្យ​កម្លាំង​របស់លោក ធ្វើការ​ស៊ើបអង្កេត និង​តាមដាន​អស់​ជាច្រើន​ខែ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មានការ​ជួញដូរ​មនុ​ស្ស​ទៅកាន់
​ប្រទេស​ចិន រហូត​ឈានដល់​ការឃាត់ខ្លួន​មេខ្យល់ ៣​នាក់ និង​នារីៗ​ជា​កូន ខ្មែរ ៤​នាក់ គ្រា​ដែល​ពួកគេ​កំពុង​រៀបចំឡើង​យន្តហោះ ហោះ​ចេញទៅ​ប្រទេស​ចិន ។​
​ប្រតិបត្តិ​ការបង្ក្រាប​ស​កម្ម​ភាព​ជួញដូរ​មនុស្ស​នេះ បាន​ដឹកនាំ​ដោយ កែវ ធា ប្រធានការិយាល័យ​ប្រឆាំង​ការ​ជួញ ដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង សមត្ថកិច្ច​មូលដ្ឋាន ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​លោក មាស ច័​ន្ធ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង
​រាជធានី ភ្នំពេញ​។​
​លោក កែវ ធា ក៏បាន​អំពាវនាវ​ដល់​នារីៗ​ខ្មែរ ក៏​ដូ​ជា​អាណាព្យាបាល​ទាំងអស់ ឲ្យ​មានការ​ប្រយ័ត្ន​ខ្ពស់​កុំ ជឿ​តាម​ការអូសទាញ​របស់​ក្រុម​មេខ្យល់​ទៅ​ស្វែងរក​ប្តី​នៅ ក្រៅប្រទេស​ដោយ​ខុសច្បាប់​ឲ្យ​សោះ ព្រោះ​ជាការ​ប្រឈម និង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ឆាកជីវិត​៕ ដោយ​៖ លី​ហ៊ាង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya